លោកស្រី អ៊ុច វណ្ណៈ មានឪពុកឈ្មោះ អ៊ុច ញឹម អ្នកម្ដាយឈ្មោះ ញឹប សាអឹម និងមានបងប្អូនចំនួន៥នាក់។ បងទី១ឈ្មោះ អ៊ុច សំអាន បងទី២ឈ្មោះ អ៊ុច សំណាង លោកស្រី អ៊ុច វណ្ណៈ ជាកូនទី៣ ប្អូនទី៤ឈ្មោះ អ៊ុច វណ្ណី និងប្អូនទី៥ឈ្មោះ អ៊ុច ចាន់ថន ។
ក្នុងសម័យសង្គ្រាម ពេលពួកប៉ុលពតជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ លោកស្រី ញឹប សាអឹម ជាម្ដាយបានទៅតាមកូនប្រុសឈ្មោះ លោក អ៊ុច សំអាន ដែលកំពុងបំពេញការងារជាទាហាននៅម្ដុំចំការមន តែលោក អ៊ុច សំអានបានប្រាប់ម្ដាយឲ្យទៅមុន ចាំលោកទៅតាមក្រោយ។ តាំងពីនោះមក លោកស្រី អ៊ុច វណ្ណៈ បានបាត់ដំណឹងលោក អ៊ុច សំអាន រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក អ៊ុច សំអាន ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក អ៊ុច សំអាន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕