លោកស្រី បូ នាង មានអាយុ ៤៦ឆ្នាំ មានលោកឪពុកឈ្មោះ បូ បឿន អ្នកម្ដាយឈ្មោះ ម៉ៅ ភុន និងមានបងប្អូនចំនួន៨នាក់។ បងស្រីទី១ឈ្មោះ បូ ខន បងស្រីទី២ឈ្មោះ បូ ឃឿន បងស្រីទី៣ឈ្មោះ បូ ហេន បងស្រីទី៤ឈ្មោះ បូ រ៉ា លោកស្រី បូ នាង ជាកូនទី៥ ប្អូនស្រីទី៦ឈ្មោះ បូ ធី ប្អូនប្រុសទី៧ឈ្មោះ បូ អៀន និងប្អូនស្រីទី៨ឈ្មោះ បូ អ័ន ។
មុនឆ្នាំ ១៩៧៥ លោកស្រី បូ នាង រស់នៅជុំគ្នាក្នុងខេត្តកំពង់ធំ។ លោកស្រី បូ ខន បានចេញពីផ្ទះទៅធ្វើជាកងឈ្លបជាមួយខ្មែរក្រហម នៅចាក់អង្រែលើ ក្នុងទីក្រុងភ្នំពេញ។ ចំណែកឯក្រុមគ្រួសាររស់នៅក្នុងខេត្តកំពង់ចាមដដែល។ ចាប់តាំងពីពេលនោះមក លោកស្រី បូ នាង បានបែកពីបងស្រី បូ ខន រហូតមកដល់ពេលបច្ចុប្បន្ន ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី បូ ខន ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោកស្រី បូ ខន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕