លោកស្រី យឹម សូផាត ហៅ ស្រីមុំ មានលោកឪពុកឈ្មោះ ហូ គីមយឹម អ្នកម្ដាយឈ្មោះ ម៉ៅ មិន និងមានបងប្អូនចំនួន២នាក់។ បងប្រុសទី១ឈ្មោះ សារាយអណ្ដែត និងលោកស្រី យីម សូផាត ហៅ ស្រីមុំ ជាកូនទី២ ។
ឆ្នាំ១៩៨១ លោក ហូ គីមយឹម បានចាកចេញពីស្រុកកំណើតខាងប្រពន្ធក្នុងខេត្តតាកែវមកភ្នំពេញ តាំងពីលោកស្រី យឹម សូផាត ហៅ ស្រីមុំ មានវ័យនៅតូចមកម្ល៉េះ ។ ក្រោយមក លោកស្រីធ្លាប់បានទទួលដំណឹងថា លោកឪពុកបានទៅស្វែងរកកូនៗនៅឯស្រុកកំណើតដែរ ប៉ុន្តែមិនបានជួប។ លោកស្រី យឹម សូផាត ធ្លាប់បានទទួលដំណឹងថាលោកឪពុកបានរៀបការប្រពន្ធថ្មី និងបានធ្វើជាជាងមាសនៅក្នុងផ្សារច្បារអំពៅ។ តាំងពីចាប់កំណើតរហូតមកដល់បច្ចុប្បន្ន លោកស្រី យឹម សូផាត មិនដែលបានស្គាល់មុខឪពុកម្ដងណាឡើយនោះទេ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ហូ គីមយឹម ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៨១។ ប្រសិនបើ លោក ហូ គីមយឹម បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕