ករណី​លេខ ០២២ លោកស្រី ឡុង ភូ ស្វែងរក​ឪពុក​ឈ្មោះ ថាន់​

លោកស្រី ឡុង ភូ មាន​ឪពុក​ឈ្មោះ ថាន់ អ្នក​ម្ដាយ​ឈ្មោះ ហ៊ ភិម ​។ លោកស្រី ឡុង ភូ ជា​កូន​តែ​ម្នាក់​គត់​​​របស់​លោក​ឪពុក​អ្នក​ម្ដាយ។ លោកស្រី ឡុង ភូ មាន​ស្វាមី​ឈ្មោះ ម៉ៅ ថុក ធ្វើ​ជា​ទាហាន

ឆ្នាំ១៩៥១ លោក ថាន់ ត្រូវ​បាន​កងទ័ព​បារាំង​ឡោមព័ទ្ធ​ផ្ទះ​ដើម្បី​ចាប់​ខ្លួន ​ប៉ុន្តែ​​គាត់​បាន​លោត​ពីលើ​ផ្ទះ​ដើម្បី​គេច​ខ្លួន​ពី​ការ​ព័ទ្ធ​ចាប់​នេះ។ ​ចាប់​ពី​ពេល​នោះ​ គ្រួសារ​របស់​លោកស្រី ឡុង ភូ​ ​បាន​​បាត់​ដំណឹង​រហូត​មក​ដល់​បច្ចុប្បន្ន។ ពេល​ដែល​លោក ថាន់ រត់គេច​ខ្លួន​ពី​ការ​ព័ទ្ធ​ចាប់​នោះ កូនស្រី​របស់​លោក ថាន់ មាន​អាយុ​ទើប​តែ​៣​ថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ថាន់ ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៥១ ប្រសិន​បើ​​លោក ថាន់ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៩៣
ម្សិលមិញ ៣១៥
សរុប ៣៥០៥៧៧