លោក ស៊ុន ភី មានលោកឪពុកឈ្មោះ ស៊ុន ហួ អ្នកម្ដាយឈ្មោះ ធី និងមានបងប្អូនចំនួន៧នាក់។ បងប្រុសទី១ឈ្មោះ ស៊ុន ហ៊ួង បងស្រីទី២ឈ្មោះ ស៊ុន រិន បងប្រុសទី៣ឈ្មោះ ស៊ុនពន្លក បងស្រីទី៤ឈ្មោះ ស៊ុន នឿន លោក ស៊ុន ភី ជាកូនទី៥ ប្អូនប្រុសទី៦ឈ្មោះ ស៊ុន ផៃ និងប្អូនស្រីទី៧
ឈ្មោះ ស៊ុន ផល ។
មុនឆ្នាំ១៩៧៥ លោក ស៊ុន ភី ចាំថាគ្រួសាររបស់លោករស់នៅតាមបណ្ដោយមាត់ទន្លេ ប៉ុន្តែលោកមិនស្គាល់ឈ្មោះភូមិស្រុកទេ។
ខែមេសា ឆ្នាំ១៩៧៥ ប៉ុលពត បានជម្លៀសគ្រួសារលោក ស៊ុន ភី ចេញពីស្រុកកំណើតមកនៅធ្វើការក្នុងរោងចក្រស្លដែក នៅឫស្សីកែវ ទីក្រុងភ្នំពេញ។ ឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូនគ្រួសារលោកទាំងអស់ទៅដាក់គុកព្រៃស។ រយៈពេល៤ទៅ ៥ថ្ងៃ ក្រោយមកកងទ័ពក៏បានជញ្ជួនលោក ស៊ុន ភី និងបងស្រី ស៊ុន នឿន មកធ្វើការជាក្រុមកុមារបោសសំអាតក្នុងព្រះបរមរាជវាំង និងវិមានឯករាជ្យ។ ចំណែក ឪពុកម្ដាយនិងបងប្អូនលោកនៅក្នុងមន្ទីរឃុំឃាំងព្រៃស។
ក្រយមកទៀតក្នុងឆ្នាំ១៩៧៧ ប៉ុលពតបានបញ្ជូនលោក ស៊ុន ភី និងបងស្រី ស៊ុន នឿន មកវៃថ្មភ្នំ នៅភ្នំស ស្រុករមាស ខេត្តកំពត។ រហូតមកដល់ឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមបានបញ្ជូនលោក ស៊ុន ភី និងបងស្រីមកនៅភូមិលាជ ខេត្តពោធិ៍សាត់ ដើម្បីលើកទំនប់។
ឆ្នាំ១៩៧៩ ពេលដែលកងទ័ពចូលរំដោះកម្ពុជា សភាពការណ៍ក៏ច្របូកច្របល់ លោក ស៊ុន ភី ក៏បានបែកពីបងស្រី ស៊ុន នឿន នៅភូមិលាជ ខេត្តពោធិ៍សាត់ ។ ចាប់តាំងពីពេលនោះមក លោក ស៊ុន ភី បានបែកពីបងស្រី និងគ្រួសាររហូតមកដល់បច្ចុប្បន្ន ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ស៊ុន ហួ លោកស្រី ធី លោក ស៊ុន ហ៊ួង លោកស្រី ស៊ុន រិន លោក ស៊ុន ពន្លក លោកស្រី ស៊ុន នឿន លោក ស៊ុន ផៃ និងលោក ស៊ុន ផល ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៩។ ប្រសិនបើ លោក ក្វា តឹក លោកស្រី តឹក អេង និងលោក តឹក ហ៊ុយ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕