លោក ងួន ឡាស់ មានភរិយាឈ្មោះ ឈូ យ៉ាត និងមានកូនបីនាក់ ។ កូនទី១ឈ្មោះ ភី រុំ កូនទី២ឈ្មោះ ភី រ៉ាន និងកូនទី៣ឈ្មោះ ភី សារ័ត្ន។ លោក ភី សារ័ត្ន កើតនៅឆ្នាំ១៩៩១ ។លោក ភី សារ័ត្ន បានចាកចេញពីស្រុកកំណើតដើម្បីមកធ្វើជាជាងសំណង់នៅម្តុំកាណាឌីយ៉ាទីក្រុងភ្នំពេញ ។ ធ្វើការបានមួយរយៈ លោក ភី សារ័ត្នបានប្រាប់អ្នកធ្វើការថាមិនស្រួលខ្លួន រួចក៏បាន ជិះម៉ូតូឌុបមកច្បារអំពៅ ដើម្បីជិះឡានទៅស្រុកកំណើត តាំងពីនោះមកបាត់ដំណឹងរហូត។ ប៉ុន្តែសមាជិកគ្រួសារមិនបានឃើញលោក ភី សារ័ត្នវិលត្រឡប់ទៅផ្ទះវិញនោះទេ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ភី សារ័ត្ន ដែលបានបែកគ្នានៅក្នុងឆ្នាំ២០១០។ ប្រសិនបើ លោក ភី សារ័ត្ន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕