លោក កាវ ជុំ ហៅ វិញ ជុង មានអាយុ៤៨ឆ្នាំ។ លោកមានឪពុកឈ្មោះ ឡា កាន់ ហៅ ឡា កាវ ជាជនជាតិចិន ម្ដាយមិនបានចាំឈ្មោះ និងមានបងប្អូនចំនួន៦នាក់។ បងប្រុសទី១ឈ្មោះ វិញ ឈឺន ហៅ កាវ ឈឺន លោក កាវ ជុង ជាកូនប្រុសទី២ ប្អូនប្រុសទី៣ឈ្មោះ វិញ ជី ហៅ កាវ ជី ប្អូនស្រីទី៤ឈ្មោះ វិញ ហ្វាន់ ហៅ កាវ វ៉ាន់ ប្អូនប្រុសទី៥ឈ្មោះ វិញ ចៅ ហៅ កាវ ចៅ និងប្អូនប្រុសទី៦ មិនចាំឈ្មោះ ។
មុនឆ្នាំ១៩៧៥ គ្រួសារលោក កាវ ជុង រស់នៅផ្ទះលេខ៧៣ ម្ដុំផ្សារថ្មី ខាងកើតបេនឡានសុរិយា ទីក្រុងភ្នំពេញ។ ឪពុកជាអ្នកលក់ចាប់ហួយនៅផ្សារចាស់ ម្ដាយធ្វើការនៅផ្ទះបារាំង ដែលស្ថិតនៅជិតស្ពានជ្រោយចង្វា។ ឯបងប្អូនផ្សេងទៀតនៅជាមួយលោកយាយខាងឪពុកនៅផ្ទះផ្សារថ្មី។ ចំណែក លោក កាវ ជុង បានទៅលេងផ្ទះម្ដាយមីង ដែលជាអ្នកផលិតមីសរសៃលក់បោះដុំ នៅក្រោយវាំង។ ១៧ មេសា ១៩៧៥ ប៉ុលពតបានជម្លៀសលោក កាវ ជុង ជាមួយគ្រួសារម្ដាយមីងដែលនៅផ្ទះខាងក្រោយវាំង ចំណែក លោកឪពុកអ្នកម្ដាយ លោកយាយ និងបងប្អូនផ្សេងទៀត មិនដឹងជាត្រូវជម្លៀសចេញទៅទីណានោះទេ។ ពេលនោះ លោក កាវ ជុង មានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក លោក កាវ ជុង បានបាត់ដំណឹងឪពុកម្ដាយ និងបងប្អូនទាំងបួននាក់រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ឡា កាន់ ហៅ ឡា កាវ លោក វិញ ឈឺន ហៅ កាវ ឈឺន លោក វិញ ជី ហៅ កាវ ជី លោកស្រី វិញ ហ្វាន់ ហៅ កាវ វ៉ាន់ លោក វិញ ចៅ ហៅ កាវ ចៅ ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក ឡា កាន់ ហៅ ឡា កាវ លោក វិញ ឈឺន ហៅ កាវ ឈឺន លោក វិញ ជី ហៅ កាវ ជី លោកស្រី វិញ ហ្វាន់ ហៅ កាវ វ៉ាន់ លោក វិញ ចៅ ហៅ កាវ ចៅ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕