លោកស្រី ច្រឹង យ៉ាំងបៀង មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ លោកមានលោកឪពុកឈ្មោះ ច្រឹង យុំាងវើយ អ្នកម្ដាយឈ្មោះ វីន ធីវ៉ា និងមានបងប្អូន៤នាក់។ បងស្រីទី១ឈ្មោះ ច្រឹង យ៉ាំងង៉ុក បងប្រុសទី២ឈ្មោះ ច្រឹង យ៉ាំងឡាង បងប្រុសទី៣ឈ្មោះ ច្រឹង យ៉ាំងយ៉ាង និងលោកស្រី ច្រឹង យ៉ាំងបៀង ជាកូនពៅ ។ លោក ច្រឹង យុំាងយ៉ាង បានបាត់ខ្លួននៅក្នុងឆ្នាំ១៩៥២ ដោយសាររូបគាត់លួចទៅចូលធ្វើទាហានជាមួយមិត្តភ័ក្ដិឈ្មោះ ហាយ បៅ។ ពេលនោះលោក ច្រឹង យ៉ាំងយ៉ាង មានអាយុ១៧ឆ្នាំ។
តាំងពីពេលនោះមក គឺបានបាត់ដំណឹងបងប្រុសឈ្មោះ ច្រឹង យ៉ាំងយ៉ាង រហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ច្រឹង យ៉ាំងយ៉ាង ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៥២។ ប្រសិនបើ លោក ច្រឹង យ៉ាំងយ៉ាង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕