ការ​ជួបជុំ​​គ្រួសារ​លើក​ទី៤៣៖ លោកស្រី ស៊ឹម បុប្ផារ័ត្ន​ ​ជួបជុំ​បងប្អូន

លោកស្រី ស៊ឹម បុប្ផារ័ត្ន មាន​លោក​ឪពុក​ឈ្មោះ រស់ សារ៉ន ​អ្នក​ម្ដាយ​ឈ្មោះ នេត បូរិន​ និង​បងប្អូន​ចំនួន​២​នាក់ គឺ​​បងប្រុស​ទី​១​ឈ្មោះ ​ស៊ឹម សុវត្តិតារា ហៅ​នឹម និង​លោកស្រី ស៊ឹម បុប្ផារ័ត្ន ជា​កូន​ស្រី​ទី​២។ មុនឆ្នាំ១៩៦៨ គ្រួសារ​លោកស្រី ស៊ឹម បុប្ផារ័ត្ន​​រស់នៅ​សង្កាត់​បឹងកេងកង ក្រុង​ភ្នំពេញ។ លោក​ឪពុក​ធ្វើ​ជា​ទាហាន​នៅ​បន្ទាយ​ស្រះចក ចំណែក​​អ្នក​ម្ដាយ​ជា​ស្ត្រី​​មេផ្ទះ។​

ឆ្នាំ១៩៦៨ លោក​ឪពុក​ត្រូវ​​ផ្លាស់​ទៅ​ធ្វើ​ជា​ទាហាន​នៅ​​ខេត្ត​ស្ទឹងត្រែង។ នៅ​ពេល​នោះ លោក​ឪពុក​បាន​យក​អ្នក​ម្ដាយ និង​បងប្រុស​ទី​១​ឈ្មោះ ​ស៊ឹម សុវត្តិតារា ហៅ​នឹម​ ​ទៅ​​រស់នៅ​​ជាមួយ។ ចំណែក​លោកស្រី ស៊ឹម បុប្ផារ័ត្ន នៅ​ពេល​នោះ​ទើប​តែ​​មាន​អាយុ​​១ឆ្នាំ​ប៉ុណ្ណោះ ត្រូវ​លោក​​ឪពុក​អ្នក​ម្ដាយ​សម្រេច​​ឲ្យ​​រស់នៅ​ជាមួយ​ជីដូន​ជីតា​ខាង​អ្នក​​ម្ដាយ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​មាន​ការ​លំបាក និង​គ្រោះថ្នាក់ឆ្នាំ១៩៧០ ​នៅ​ពេល​មាន​រដ្ឋ​ប្រហារ​កើតឡើង​​ លោកតា​លោកយាយ​បាន​ដឹង​ដំណឹង​ថា​បន្ទាយ​ដែល​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្រុស​រស់នៅ​នោះ ​ត្រូវ​វាយ​បំបែក​បាត់​ហើយ។ ​ចាប់​តាំងពី​ពេលនោះ​មក ​លោកស្រី ស៊ឹម បុប្ផារ័ត្ន ក៏​បាន​បាត់​ដំណឹង​ពី​គ្រួសារ​របស់​លោកស្រី​មិន​ដែល​ឃើញ​មក​លេង​លោកស្រី នៅ​ភ្នំពេញ​សោះ។

           ​​ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​បង​ប្រុស​ទី​១​ឈ្មោះ រស់ សុវត្តិតារា ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​​ស្ទឹងត្រែង។

           សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោកស្រី ស៊ឹម បុប្ផារ័ត្ន ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៣៩
ម្សិលមិញ ៦៦៣
សរុប ៣៤៩៦១០