លោក សុក ទិត្យ ហៅ សែន មានលោកឪពុកឈ្មោះ សុក អ្នកម្ដាយឈ្មោះ ផង និងមានបងប្អូនចំនួន៥នាក់ គឺបងស្រីទី១ឈ្មោះ សុក ថា បងស្រីទី២ឈ្មោះ សុក ធី បងប្រុសទី៣ឈ្មោះ សុក អត់ ហៅ នីន លោក សុក ទិត្យ ហៅ សែន ជាកូនប្រុសទី៤ និងប្អូនប្រុសទី៥ឈ្មោះ សុក ពែង ហៅ គៀន។ មុនឆ្នាំ១៩៧០ គ្រួសារលោក សុខ ទិត្យ រស់នៅក្នុងខេត្តព្រះវិហារ។ឆ្នាំ១៩៧៥ ប៉ុលពតបានជម្លៀសគ្រួសារលោក សុខ ទិត្យទៅភូមិកំពង់ទូក ឃុំថ្មី ស្រុកសែនជ័យ ខេត្តព្រះវិហារ និងត្រូវបំបែកឱ្យទៅធ្វើការនៅកងផ្សេងពីគ្នាៗ។
ឆ្នាំ១៩៧៧ ប៉ុលពត បានបញ្ជូនលោក សុខ ទិត្យ ទៅរស់នៅក្នុងកងកុមារឈានមុខក្រុងភ្នំពេញ។ ចាប់តាំងពីពេលនោះមក លោក សុខ ទិត្យបានបាត់ដំណឹងគ្រួសាររហូតមក។ ក្រោយពេលរំដោះ លោក សុខ ទិត្យ ត្រូវបានស្ត្រីម្នាក់ទទួលធ្វើជាកូនចិញ្ចឹម និងបានទៅរស់នៅជាមួយម្ដាយចិញ្ចឹមនៅក្នុងខេត្តកំពង់ចាម។
ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្រាវជ្រាវរកឃើញបងស្រីទី១ឈ្មោះ សុខ ថា ដែលកំពុងតែរស់នៅក្នុងភូមិកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
សូមទស្សនាវីដេអូជួបជុំរបស់លោក សុខ ទិត្យ ដូចខាងក្រោម!