លោកស្រី លន់ ហៅ ឆោម លន់ មានលោកឪពុកមិនចាំឈ្មោះ និងអ្នកម្ដាយឈ្មោះ លឹម។ លោកស្រី លន់ មានបងប្អូនទាំងអស់ចំនួន ៧នាក់ គឺបងស្រីទី១ឈ្មោះ សាអែម បងប្រុសទី២ឈ្មោះ ត្រាវ បងស្រីទី៣ឈ្មោះ ខន បងស្រីទី៤ឈ្មោះ ខឿន បងប្រុសទី៥មិនចាំឈ្មោះ លោកស្រី លន់ ហៅ ឆោមលន់ ជាកូនស្រីទី៦ និងប្អូនស្រីទី៧ ឈ្មោះ សាឡាត់។ សម្រាប់ដំណើររឿងដែលបានកើតឡើងនៅមុនឆ្នាំ១៩៧៩ លោកស្រី លន់ ស្ទើរតែមិនអាចចាំអ្វីទាល់តែសោះ។
នៅក្នុងឆ្នាំ១៩៧៥ លោកស្រី លន់ ចាំបានថាអ្នកម្ដាយរបស់លោកស្រីមានជំងឺឈឺធ្ងន់រហូតដល់ស្លាប់។ ក្រោយមក លោកស្រី លន់ ត្រូវគេបញ្ជូនឲ្យទៅធ្វើការនៅក្នុងកងកុមារ និងបានបែកពីប្អូនស្រីទី៧ឈ្មោះ សាឡាត់ទៀត។ ប្រហែលជាឆ្នាំ១៩៧៩-១៩៨០ លោកស្រី លន់ បានចេញទៅកាត់ផ្ទីបន្លាដើម្បីយកឱ្យជ្រូកស៊ី ជាសំណាងអាក្រក់ លោកស្រី លន់ បានវង្វេងផ្លូវ និងបានវង្វេងបែកគ្រួសារ។
ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្រាវជ្រាវរកឃើញបងប្អូនចំនួន៥នាក់របស់លោកស្រីលន់ ដែលកំពុងតែរស់នៅក្នុងខេត្តពោធិ៍សាត់។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី លន់ ដូចខាងក្រោម!