ករណី​លេខ ១៨៤ លោកស្រី សុខ យិន ស្វែងរក​បងប្អូន​បង្កើត

កំឡុង​ឆ្នាំ​១៩៧៣ គ្រួសារ​លោកស្រី សុខ យិន រស់នៅ​ជុំ​គ្នា​ក្នុង​ម្ដុំ​ផ្សារ​ដើមស្កូវ ​ក្រុង​ភ្នំពេញ។ ​ក្នុង​សម័យ​សង្គ្រាម គ្រួសារ​របស់​លោកស្រី សុខ យិន ត្រូវ​បាន​ជម្លៀស​​​ទៅ​​​ស្រុក​ភ្នំស្រុក​ ខេត្ត​បាត់ដំបង។ សមាជិក​​លោកស្រី សុខ យិន ត្រូវ​ប៉ុលពត​បំបែក​ឱ្យ​រស់នៅ​ឆ្ងាយៗ​ពី​គ្នា​។ ឆ្នាំ​១៩៧៩ លោកស្រី សុខ យិន​ បាន​ដឹង​ដំណឹង​ថា មាន​តែ​បងស្រី​ទី​២​ឈ្មោះ សុខ យួន ​ប្អូន​ប្រុស​ទី​៤​ឈ្មោះ សុខ នី និង​ប្អូនប្រុស​ទី​៦​ឈ្មោះ សុខ ណែម​​ប៉ុណ្ណោះ​ដែល​នៅ​មាន​ជីវិត​រស់។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី សុខ យួន លោក សុខ នី និង​លោក សុខ ណែម ដែល​បាន​​បាត់​ដំណឹង​​​ក្នុង​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​​ លោកស្រី សុខ យួន លោក សុខ នី និង​លោក សុខ ណែម បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៤៧
ម្សិលមិញ ៣១៥
សរុប ៣៥០៧៣១