ឆ្នាំ១៩៦០ គ្រួសារលោកស្រីរស់នៅជុំគ្នានៅម្ដុំទួលគោក រាជធានីភ្នំពេញ។ លោកឪពុកគឺជាទាហាន ចំណែកអ្នកម្ដាយប្រកបរបរលក់ដូរ។
ឆ្នាំ១៩៧០ គ្រួសារលោកស្រី បានមករស់នៅខេត្តកំពង់ចាម។ ប៉ុន្តែបងប្រុសទី១ មិនចាំឈ្មោះ និងបងប្រុសទី២ទី២ ថោង ពៅ មិនបានមកជាមួយទេ ដោយសារតែបងប្រុសទាំង២នាក់ត្រូវបន្តការសិក្សា។
ឆ្នាំ ១៩៧៥ ប៉ុលពតបានជម្លៀស គ្រួសារលោកស្រីទៅរស់នៅក្នុងតំបន់ព្រៃភ្នំ ដោយមិនដឹងថាស្ថិតនៅក្នុងខេត្តណានោះទេ។ ក្រោយមក បងប្រុស ថោង ពៅ ត្រូវគេបញ្ជូនមករស់នៅទីនោះដែរ និងធ្វើជាកងចល័តផ្សេងពីលោកស្រី ដោយឡែកបងប្រុសម្នាក់ទៀតមិនបានមកជាមួយទេ
ពាក់កណ្ដាល ឆ្នាំ១៩៧៥ គ្រួសារលោកស្រីបានទទួលដំណឹងថាឈ្លបថា លោកឪពុកមានជំងឺ ហើយត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចាប់តាំងពីពេលនោះមក គ្រួសារលោកស្រីបានបាត់ដំណឹងលោកឪពុករហូតមកដល់បច្ចុប្បន្ន។
ឆ្នាំ១៩៧៦ អ្នកម្ដាយបានស្លាប់ដោយសារតែអត់អាហារ។ បងប្រុសទី២ ថោង ពៅ បានមកមើលអ្នកម្ដាយនៅពេលអ្នកម្ដាយស្លាប់ និងបានបាត់ដំណឹងរហូត។ ក្រោយពេលអ្នកម្ដាយស្លាប់ លោកស្រី ថោង សុវណ្ណផល្លា ក៏ត្រូវបានមីងម្នាក់យកទៅចិញ្ចឹម ចំណែកប្អូនស្រីឈ្មោះ ថោង សុវណ្ណផលី្ល ក៏មានមីងម្នាក់ផ្សេងទៀតយកទៅចិញ្ចឹមដែរ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក ព្រោ បងប្រុសទី១ មិនចាំឈ្មោះ និងលោក ថោង ពៅ ដែលបានបាត់ដំណឹងនៅក្នុងសម័យសង្គ្រាម។ ប្រសិនបើ លោក ព្រោ បងប្រុសទី១ មិនចាំឈ្មោះ និងលោក ថោង ពៅ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕