ករណី​លេខ ២១០ លោកស្រី ណេត ឃង ស្វែងរក​ប្អូនស្រី​ឈ្មោះ ណេត ឃី ហៅ ក្ដិច

ឆ្នាំ១៩៧៩ ពេល​ទាហាន​រំដោះ​ចូល​មក គ្រួសារ​​លោកស្រី ណេត ឃង បាន​ចេញ​​ទៅ​​ខេត្ត​ពោធិ៍សាត់​ ។ ពេល​ដល់​ទីនោះ​​ខេត្ត​ពោធិ៍សាត់ ​ដោយសារ​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ក្រហម និង​ទាហាន​រំដោះ ទើប​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​របស់​លោកស្រី​​​បែកគ្នា និង​​​នៅ​សល់​តែ​លោកស្រី ណេត ឃង និង​ប្អូនស្រី ណេត ឃី ហៅ ក្ដិច តែ​ប៉ុណ្ណោះ។ ​​លោកស្រី ណេត ឃង ​និង​ប្អូនស្រី ណេត ឃី ក៏​បន្ត​ដំណើរ​ទៅ​ដល់​ជំរុំ​ភ្នំ​ឆ័ត្រ។ លោកស្រី ណេត ឃង មាន​ស្វាមី ឈ្មោះ ចាប ឈុន ចំណែក​លោកស្រី ណេត ឃី មាន​ស្វាមី​ឈ្មោះ អឿន

ឆ្នាំ១៩៨៩ លោកស្រី ណេត ឃង បាន​ទៅ​រក​ប្អូនស្រី ណេត ឃី ហៅ​ក្ដិច ដែល​​រស់នៅ​លើ​ភ្នំ​ដងរែក។ ​​ពេល​នោះ លោកស្រី ណេត ឃង​ បាន​បបួល​ប្អូនស្រី ណេត​ ឃី មក​រស់នៅ​ជាមួយ ប៉ុន្តែ​ប្អូនស្រី ណេត ឃី ​សន្យា​ធ្វើ​ដំណើរ​ទៅ​រក​លោកស្រី ណេត ឃី នៅ​ពេល​ក្រោយ​​។ តាំងពី​ពេលនោះ​មក​លោកស្រី ណេត ឃង ​ក៏ បាន​បាត់​​​ដំណឹង​លោកស្រី ណេត ឃី ហៅ ក្ដិច រហូត​ដល់​សព្វថ្ងៃ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ណេត ឃី ហៅ ក្ដិច ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ប្រសិន​បើ​​​ លោកស្រី ណេត ឃី ហៅ ក្ដិច បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៣៣
ម្សិលមិញ ៣១៥
សរុប ៣៥០៧១៧