ការការ​ជួបជុំ​​គ្រួសារ​លើក​ទី៣៤៖ លោកស្រី យូ​ សុភាព ជួបជុំ​ជាមួយ​​បងប្អូន

លោកស្រី យូ សុភាព ​មាន​លោក​​ឪពុក​ឈ្មោះ ឡាំ វួនវ៉ាន់ អ្នក​ម្ដាយ​ឈ្មោះ យ៉ាន់ ហួយ ​និង​មាន​បងប្អូន​​ចំនួន​៦​នាក់ គឺ​បងស្រីទី១ឈ្មោះ យោង សូគិន ​បងស្រីទី២ឈ្មោះ យោង សូអៀ ​បងស្រីទី៣ឈ្មោះ លឹម លី​​ ​លោកស្រី យូ សុភាព ​ជា​កូន​ស្រី​ទី​៤ ប្អូនប្រុសទី៥ឈ្មោះ ឡាំ ម៉េងវណ្ណា ​និង​ប្អូនស្រីទី៦ឈ្មោះ លឹម ពៅនារី។ ​មុន​ឆ្នាំ១៩៧៥ ​គ្រួសារ​​លោកស្រី យូ សុភាព រស់នៅ​ជួបជុំ​គ្នា​​ក្នុង​ក្រុងភ្នំពេញ។ ចំណែក​លោកស្រី​ ​យូ សុភាព បាន​រៀបការ និង​​បាន​ផ្លាស់​​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ខាង​ស្វាមី​​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី។

      ឆ្នាំ១៩៧៥ លោកស្រី យូ សុភាព និង​​គ្រួសារ​ខាង​ស្វាមី​ត្រូវ​​​ជម្លៀស​ចេញពី​ភ្នំពេញ​​ទៅ​ខេត្ត​បាត់ដំបង។ ​ជា​​​ការ​សោកស្ដាយ លោកស្រី យូ សុភាព មិន​បាន​ដឹង​ថា លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន​​ផ្សេង​ទៀត ត្រូវ​ប៉ុលពត​ជម្លៀស​ទៅ​ទី​ណា​នោះ​ទេ។ នៅ​ឆ្នាំ១៩៧៨ លោកស្រី​​​បាន​ជួប​ជាមួយ​​លោកស្រី​ម្នាក់​ឈ្មោះ ផាត ដែល​ជា​អ្នក​ជិតខាង​របស់​លោកស្រី​ពីមុន បាន​ប្រាប់​​ថា លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន​​របស់​លោកស្រី​ យូ សុភាព​ត្រូវ​​ជម្លៀស​ទៅ​ខេត្ត​ពោធិ៍សាត់។

​​     ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​បងស្រី​ទី​១​ឈ្មោះ យោង សូគិន ​បងស្រីទី២ឈ្មោះ យោង សូអៀ ​និង​ប្អូនស្រីទី៦ឈ្មោះ លឹម ពៅនារី ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

          សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោកស្រី យូ សុភាព ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២៨
ម្សិលមិញ ៣១៥
សរុប ៣៥០៦១២