ការ​ជួបជុំ​​គ្រួសារ​លើក​ទី៣៣៖ លោកស្រី ​ស្រេង ហ៊ុងលី ​ជួបជុំ​ជាមួយ​កូនប្រុស គង់ ស៊ុនអេង

លោកស្រី ស្រេង ហ៊ុងលី ​មាន​ស្វាមី​ឈ្មោះ ហេង គង់ ​និង​មាន​កូនប្រុស​​​ចំនួន ៣នាក់ គឺ​កូនប្រុស​ទី១ឈ្មោះ គង់ ហេង កូនប្រុស​ទី២ឈ្មោះ គង់ ស៊ុនអេង និង​​កូនប្រុស​ទី៣ឈ្មោះ គង់ ស៊ុនហួ។ ​​​​មុន​ឆ្នាំ១៩៧៥ គ្រួសារ​លោកស្រី ស្រេង ហ៊ុងលី ​បាន​ចេញ​ពី​ស្រុក​អង្គស្នួល​ទៅ​រស់នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ​​ទីក្រុង​ភ្នំពេញ ដោយ​​ប្រកបរបរ​ធ្វើជា​អ្នក​លក់​បន្លែ​នៅ​ក្នុង​ផ្សារ ចំណែក​ស្វាមី​ទៅ​ជួយ​លក់​ប្រេង​កាត​បងប្រុស និង​បងថ្លៃ​នៅ​ម្ដុំ​អូឡាំពិក។

     ក្រោយ​មក លោកស្រី ស្រេង ហ៊ុងលី ​បាន​ផ្លាស់​មក​លក់​ឥវ៉ាន់​នៅ​ម្ដុំ​ផ្សារ​អូឡាំពិក​ ប៉ុន្តែ​យូរ​ៗ​ទើប​បាន​​ទៅ​លេង​​កូន​ម្ដង។ ​ឆ្នាំ១៩៧៥ ​ប៉ុល ពត​បាន​​​ជម្លៀស​លោកស្រី ស្រេង ហ៊ុងលី និង​កូន​ចំនួន​២​នាក់ ហើយ​បាន​​​បែក​ពី​ស្វាមី និង​កូនប្រុស​ទី២​ឈ្មោះ គង់ ហ៊ុនអេង ដែល​រស់នៅ​ជាមួយ​​បងប្រុស។

      ក្រោយ​ពេល​ប្រកាស​ដំណឹង​ស្វែងរក​​កូនប្រុស​របស់​​លោកស្រី ស្រេង ហ៊ុងលី ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន»បាន​ស្វែងរក​ឃើញ​កូន​ប្រុស​ទី​២​ឈ្មោះ គង់ ហ៊ុនអេង ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។

       សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោកស្រី ស្រេង ហ៊ុងលី ដូច​​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៦១
ម្សិលមិញ ៦៦៣
សរុប ៣៤៩៦៣២