ការ​ជួបជុំ​គ្រួសារ​លើក​ទី២៩- លោកស្រី ស្រី សាមុន ជួបជុំ​ជាមួយ​​​បងស្រី​

លោកស្រី ស្រី សាម៉ុន ​មាន​​លោក​ឪពុក​ឈ្មោះ ស្រី ឃីន ​អ្នក​​ម្ដាយ​ឈ្មោះ សុខ ថូ និង​មាន​បងប្អូន​បង្កើត​ចំនួន ៣នាក់ ​គឺ​បងស្រី​ទី១ ឈ្មោះ ស្រី វ៉ាន់ធឿន ​បងស្រី​ទី២ ឈ្មោះ ស្រី សាមន និង​​លោកស្រី ​ស្រី សាមុន​ជា​កូនស្រី​៣។ មុន​ឆ្នាំ១៩៧៥ ​គ្រួសារ​លោកស្រី ស្រី សាម៉ុន ហៅ​អា​គោ ​​រស់នៅ​ក្បែរ​មន្ទីរ​ពេទ្យ​រុស្សី​ ក្នុង​ក្រុងភ្នំពេញ។ ​លោក​ឪពុក​​ជា​ទាហាន​នៅ​បន្ទាយស្លឹក ​ចំណែក​អ្នក​ម្ដាយ​​ជា​អ្នក​ល​ក់​ឥវ៉ាន់​នៅ​ផ្ទះ​។ បងស្រី​ទី១​ឈ្មោះ ស្រី វ៉ាន់ធឿន បាន​រៀបការ​​ជាមួយ​លោក ថាច់ ម៉ារីន និង​មាន​កូន៣នាក់ ហើយ​បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ស្វាមី ដែល​​នៅ​ក្បែរ​នឹង​ផ្ទះ​លោក​ឪពុក​អ្នក​ម្ដាយ។ ​បងស្រី​ទី២ ឈ្មោះ ស្រី សាមន ​គឺ​ជា​ទាហាន ​មាន​​ស្វាមី​ជា​ទាហាន​​ដូច​គ្នា និង​មាន​កូន​ចំនួន​២នាក់​។

          ឆ្នាំ១៩៧៥ ​ប៉ុលពត​បាន​​ជម្លៀស​គ្រួសារ​លោកស្រី​​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ជាមួយ​​​គ្រួសារ​​បងស្រី​ទី១​​។ ពេល​​​គ្រួសារ​​លោកស្រី​​ទៅដល់​ម្ដុំ​ស្ពាន​បាគូ ខេត្ត​កណ្ដាល ពេលនោះ​មាន​សភាព​ជ្រួល​ច្របល់​ពេក​ធ្វើ​​ឱ្យ​​លោកស្រី និង​គ្រួសារ​​រត់​បែក​គ្នា​​ ហើយ​​បាន​​បាត់​ដំណឹង​​​រហូត។

          កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​បងស្រី​ទី​១​ឈ្មោះ ​ស្រី វ៉ាន់ធឿន ដែល​កំពុង​តែ​រស់នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ។

សូម​ទស្សនា​វីដេអូ​ជួបជុំ​​របស់​លោកស្រី ​ស្រី សាមុន ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៤០
ម្សិលមិញ ៣១៥
សរុប ៣៥០៧២៤