ការ​ជួបជុំ​គ្រួសារ​លើក​ទី២៨- លោក ផល្លី ជួបជុំ​ជាមួយ​​លោក​ឪពុក​អ្នក​ម្ដាយ និង​ប្អូន​ចំនួន​៨​នាក់

លោក ផល្លី ​មាន​​លោក​ឪពុក​ឈ្មោះ អាត ​អ្នក​ម្ដាយ​ឈ្មោះ មុំ ​និង​មាន​បងប្អូន​​​ចំនួន​៣នាក់ គឺ​បងប្រុស​ទី​១​ឈ្មោះ ផល្លា លោក ផល្លី ជា​​កូន​ប្រុស​ទី​២ និង​​ប្អូន​ស្រី​ទី​៣​មិន​ចាំ​ឈ្មោះ។ លោក ផល្លា​ចាំ​បាន​ថា គ្រួសារ​លោក​រស់នៅ​​ក្រុងភ្នំពេញ ដោយ​​នៅ​ម្ដុំ​ផ្ទះ​មាន​ផ្សារ មាន​រង្វង់​មូល និង​មាន​អង់តែន​ធំ​មួយ​។ ​​លោក​ផល្លី​​ចាំ​បាន​ថា លោក​តែងតែ​ឃើញ​ម្ដាយ​​​ដើរ​ទៅ​ផ្សារ​ទិញ​ម្ហូប​ជា​រៀងរាល់ថ្ងៃ​។ នៅ​ល្ងាច​ថ្ងៃមួយ​ម្ដាយ​របស់​លោក ផល្លី បាន​ទៅ​ផ្សារ​ជិត​ផ្ទះ​ដើម្បី​ទិញ​ម្ហូប​ដូច​សព្វដង ហើយ​បាន​ប្រាប់​ឲ្យ​លោក ផល្លី នៅ​ផ្ទះ​​​យោល​អង្រឹង​ប្អូន ​ប៉ុន្តែ​ពេលនោះ​លោក ផល្លី បាន​លួច​រត់​ចេញ​ទៅ​តាម​ពី​ក្រោយ​ម្ដាយ​ទៅ​ផ្សារ​ដែរ​។ ​​

លោក ផល្លី បាន​ដើរ​តាម​ក្រោយ​ម្ដាយ​រហូត​ដល់​ផ្សារ ហើយ​ម្ដាយ​​បាន​ចូល​ផ្សារ​បាត់​ទៅ ចំណែក​លោក ផល្លី ​ពេល​ទៅ​ដល់​មុខ​ផ្សារ លោក​បម្រុង​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​តាម​រក​ម្ដាយ​ដែរ ប៉ុន្តែ​ពេលនោះ​មាន​ប៉ូលិស​យាម​នៅ​ខាងមុខ​ផ្សារ​បាន​ឃាត់​លោក​ដើម្បី​សាក​សួរ​ថា​មក​ពី​ណា​ទៅ​ណា​តែ​ម្នាក់​ឯង។ បន្ទាប់​ពី​សួរ​នាំ​​​ចប់​ ប៉ូលិស​បាន​ឲ្យ​លោក​ចេញ​ទៅ​រក​ម្ដាយ​របស់​លោក​វិញ ប៉ុន្តែ​​លោក​រក​ម្ដាយ​របស់​លោក​មិន​ឃើញ​នោះ​ទេ ​ដូច្នេះ​លោក ផល្លី ​​មាន​បំណង​រក​ផ្លូវ​ត្រលប់​ផ្ទះ​វិញ តែ​លោក​មិន​បាន​ចាំ​ផ្លូវ​ត្រលប់​មក​ផ្ទះ​វិញ​ទេ ហើយ​លោក​ក៏​ចេះ​តែ​ដើរ​រហូត​​ដល់​វង្វេង​ផ្លូវ​ត្រលប់​មក​ផ្ទះ​វិញ​។

             កម្មវិធី​មនុស្សធម៌ ​«នេះ​មិនមែន​​ជា​សុបិន» បាន​​​ប្រកាស​ដំណឹង​ស្វែងរក​គ្រួសារ​របស់​​​លោក ផល្លី ​លើ​វិទ្យុ​បាយ័ន​រយៈពេល​១​សប្ដាហ៍​ ដោយ​មិន​ទទួល​បាន​ដំណឹង​អ្វី​សោះ។ ៦​ខែ​ក្រោយ​មក ​ក្រុម​ការងារ​បាន​សម្រេច​ប្រកាស​ដំណឹង​ស្វែងរក​សាច់ញាតិ​របស់​លោក​ផល្លី​ម្ដង​ទៀត​លើ​វិទ្យុ​បាយ័ន។ នៅ​ទី​បំផុត ​មាន​ស្ត្រី​ម្នាក់​បាន​ទាក់ទង​មក​កម្មវិធី​យើង​ខ្ញុំ​ដោយ​សង្ស័យ​ថា​លោក ផល្លី ​នេះ​អាច​ជា​កូន​ប្រុស​​ដែល​បាន​បាត់​ដំណឹង។ ​​កម្មវិធី​មនុស្សធម៌ ​«នេះ​មិនមែន​​ជា​សុបិន» ​​បាន​ស្វែង​រក​ឃើញ​លោក​ឪពុក​​អ្នក​ម្ដាយ និង​បងប្អូន​ចំនួន​​៧​នាក់។

            សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោក ផល្លី ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៤៤
ម្សិលមិញ ៣១៥
សរុប ៣៥០៦២៨