លោកស្រី យុ សារឿន ហៅស្រ៊ាំ មានលោកឪពុកឈ្មោះ យុ ភួង អ្នកម្ដាយឈ្មោះ សោម សារ៉ាន់ និងមានបងប្អូនចំនួន៩នាក់ គឺបងស្រីទី១ឈ្មោះ យុ រិន បងស្រីទី២ឈ្មោះ យុ កាលេន លោកស្រី យក់ សារឿន ជាកូនស្រីទី៣ ប្អូនប្រុសទី៤ឈ្មោះ យុ ពេជ្រ ប្អូនប្រុសទី៥ឈ្មោះ យុ ណៃ បងប្រុសទី៦ឈ្មោះ យុ ខា បងប្រុសទី៧ឈ្មោះ យុ ជា និងប្អូនប្រុសទី៨ឈ្មោះ យុ ណុប។
ឆ្នាំ១៩៧៤ គ្រួសារលោកស្រី យុ សារឿន ហៅស្រ៊ាំ បានផ្លាស់មករស់នៅជិតផ្សារដើមគរ ក្នុងបន្ទាយQZA។ មួយរយៈក្រោយមក លោកស្រី យុ សារឿន និងស្វាមីបានលែងលះគ្នា ហើយស្វាមីយកកូនៗទាំងពីរឈ្មោះ មាស មុំ និងមាស ភាស់ ទៅរស់នៅម្ដុំអូរបែកក្អម។
ឆ្នាំ១៩៧៥ លោកស្រី យុ សារឿន បានឃើញនៅពីមុខបន្ទាយគេនាំគ្នាស្រែកជ័យយោ និងមានរថក្រោះច្រើន លោកស្រីក៏ចេញទៅមើល លុះត្រឡប់មកផ្ទះវិញស្រាប់តែបាត់បងប្អូន និងម្ដាយពីផ្ទះ។ ចំណែកលោកស្រី យុ សារឿន ត្រូវប៉ុលពតជម្លៀសមកខេត្តកំពង់ចាមតែម្នាក់ឯង។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញបងស្រីទី១ យក់ សារិន និងប្អូនប្រុសទី៨ឈ្មោះ យក់ សុខា។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី យក់ សារឿន ដូចខាងក្រោម!