ការជួបជុំ​គ្រួសារ​លើក​ទី​២៦- លោកស្រី សៀក ម៉ាឡា ជួបជុំ​ជាមួយ​​ពូ

លោកស្រី សៀក ម៉ាឡា ហៅ សំ សីលា មាន​​លោក​ឪពុក​ឈ្មោះ សៀក ​​អ្នក​​ម្ដាយ​ឈ្មោះ ស៊ន រឿន និង​មាន​បងប្អូន​ចំនួន​៤នាក់ គឺ​លោកស្រី សៀក ម៉ាឡា ជា​​កូន​ស្រី​ទី១​ កូនទី២ឈ្មោះ សៀក សុខុន ​កូនទី៣ឈ្មោះ សៀក សុខា និង​កូនទី៤ មិន​ទាន់​ដាក់​ឈ្មោះ ។ មុនឆ្នាំ១៩៧៥ គ្រួសារ​របស់​លោកស្រី​ប្រហែល​ជា​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។​ ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី​ចេញ​ពី​ស្រុកកំណើត​។ លោកស្រី​ចាំ​បាន​ថា ​​លោកស្រី​​រស់​នៅ​​ក្នុង​កងកុមារ ​ចំណែក​​ពូ​​​ឈ្មោះ ស៊ន រុំ និង​ពូ​ឈ្មោះ​ ស៊ន រ៉ាត់ ​ក៏​នៅ​ក្នុង​កង​កុមារ​ជាមួយ​គ្នា​ដែរ ចំណែក​ឪពុក​ម្ដាយ និង​ប្អូន​ៗ​​​លោកស្រី​នៅ​កន្លែង​ផ្សេង​។

         ឆ្នាំ១៩៧៦ ​​ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី ព្រម​ទាំង​ពូ​មីង​​បន្ត​ទៀត​ទៅ​​ខេត្ត​កំពង់សោម​។ លោកស្រី សៀក ម៉ាឡា​ និង​ពូ​​ ស៊ន រុំ និងពូ ស៊ន រ៉ាត់ បាន​ទៅ​នៅ​កងកុមារ​ឯ​ម្ដុំ​មាត់សមុទ្រ កំពង់សោម ចំណែក​ឪពុកម្ដាយ និង​ប្អូន​ៗ​​​រស់នៅ​កន្លែង​ផ្សេង​​។ ​​ចាប់តាំង​ពី​​ទៅ​នៅ​រស់នៅ​ក្នុង​​កងកុមារ​ ​លោកស្រី​​បាន​បាត់​ដំណឹង​​លោក​​ឪពុក​អ្នក​​ម្ដាយ និង​​ប្អូន​ៗ​​​។

           ឆ្នាំ១៩៧៩ ពេល​ទាហាន​ចូល​មក​រំដោះ ​​អ្នកគ្រូ​ឈ្មោះ សុខុន ដែល​នៅ​​កន្លែង​កុមារ​នោះ បាន​នាំ​លោកស្រី និង​ក្មេងៗ​៤-៥នាក់ ទៀត​រត់​ចេញ​ពី​កន្លែង​បាញ់​គ្នា និង​បាន​រត់​ទៅ​ស្រុកកំណើត​របស់​គាត់​នៅ​ខេត្ត​កំពង់ចាម។ ពេល​បាន​ពាក់កណ្ដាល​ផ្លូវ ​ប្ដី​ប្រពន្ធ​២​នាក់​បាន​​​សុំ​លោកស្រី សៀក ម៉ាឡា ​ពី​អ្នកគ្រូ សុខុន ទៅ​ចិញ្ចឹម​​។ ចំណែក​ពូ​​​ពីរ​នាក់​ទៀត លោកស្រី សៀក ម៉ាឡា​មិន​ដឹង​ថា​រត់​ទៅ​ទី​ណា​ទេ​នោះ​ទេ​។

​​​កម្មវិធី​មនុស្សធម៌ «​នេះ​មិនមែន​ជា​សុបិន» ​បាន​​ស្វែងរក​ឃើញ​ពូ​ទាំង​​២​នាក់​របស់​លោកស្រី សៀក ម៉ាឡា ដែល​បាន​​បាត់​ដំណឹង​ក្នុង​ឆ្នាំ​១៩៧៩។

សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​​លោកស្រី សៀក ម៉ាឡា ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២១
ម្សិលមិញ ៦៦៣
សរុប ៣៤៩៥៩២