ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកម្ដាយលោកស្រីបានឡើងមកលេងកូននៅទីក្រុងភ្នំពេញ រីឯលោកឪពុកស្នាក់នៅផ្ទះនៅឯជ្រោយចង្វា។ ប៉ុលពតបានជម្លៀសលោកស្រី ដួង ប៉ូរ៉ាត់ អ្នកម្ដាយ និងកូនៗបានជម្លៀសចេញពីភ្នំពេញទៅនៅភូមិដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រយៈពេលប្រហែលជា២ថ្ងៃក្រោយមក ប៉ុលពតបានយកកប៉ាល់ ៣-៤គ្រឿង មកដឹកប្រជាជនថ្មី លោកស្រី ម្ដាយនិងបងៗក៏ឡើងកប៉ាល់ទៅដែរ ចំណែកបងៗដែលបានបាត់ខ្លួនលោកស្រីមិនបានឃើញពួកគាត់ឡើងជិះកប៉ាល់ទេ។
ក្រោយពេលប្រកាសដំណឹងស្វែងរកសមាជិកគ្រួសាររបស់លោកស្រី ដួង ប៉ូរ៉ាត់ កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» មិនទទួលបានដំណឹងអ្វីពីលោកឪពុក និងបងប្អូនបង្កើតរបស់លោកស្រីទេ ប៉ុន្តែកម្មវិធីបានស្វែងរកឃើញបងប្រុសសាច់ឆ្ងាយរបស់លោកស្រីម្នាក់។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី ដួង ប៉ូរ៉ាត់ ដូចខាងក្រោម!