ឆ្នាំ១៩៧៩ ក្រោយពេល ប្រទេសមានភាពស្ងប់ស្ងាត់ ពីរបបប៉ុលពតមក ម្ដាយលោកបាននាំកូនៗមក មករស់នៅម្ដុំសួនច្បារ ទល់មុខផ្សារគីឡូលេខ៤។ លោក តុល ចាំបានថាផ្លូវចូលផ្ទះមានសាលាឆទានមួយ។ រាល់ថ្ងៃ ពេលម្ដាយទៅធ្វើការ លោកតែងតែទៅលេងជាមួយក្មេងៗក្នុងភូមិជាមួយគ្នា។
ថ្ងៃមួយ លោកបានចេញទៅលេងជាមួយក្មេងជិតខាងដូចរាល់ដង។ ក្មេងៗផ្សេងបានត្រឡប់មកផ្ទះមុន ចំណែក លោក តុលនៅលេងតែម្នាក់ឯង។ បន្តិចក្រោយមក លោក តុលក៏ធ្វើដំណើរត្រឡប់ទៅផ្ទះ ប៉ុន្តែគាត់បានវង្វេងផ្លូវរកផ្លូវត្រឡប់ទៅផ្ទះវិញមិនឃើញសោះ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញប្អូនប្រុសរបស់លោកតុលដែលកំពុងតែ រស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងផ្ទះដដែលដែលលោកតុលធ្លាប់រស់នៅ។
សូមទស្សនាវីដេអូជួបជុំរបស់លោក តុល ដូចខាងក្រោម!