លោក វ៉ា ហៅ វី បានវង្វេងចេញពីផ្ទះតាំងពីនៅតូច មិនដឹងជាអាយុប្រហែលប៉ុន្មាននោះទេ។ លោកគ្រាន់តែចាំបានថា មុនពេលបែក លោករស់នៅជាមួយលោកយាយម្នាក់ឈ្មោះ ម៉ៅ។ ពេលព្រឹក លោកយាយ ម៉ៅ បានជិះម៉ូតូឌុបទៅផ្សារ ហើយលោកក៏បានរត់តាមពីក្រោយម៉ូតូ ប៉ុន្តែយាយមិនបានឲ្យជាមួយទេ ហើយប្រាប់ថាឲ្យត្រលប់មកផ្ទះវិញទៅ។ ប៉ុន្តែ លោក វ៉ា មិនបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញទេ គឺគាត់ចេះតែដើរទៅមុខរហូតដល់វង្វេងផ្លូវត្រឡប់មកផ្ទះវិញ។
ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញលោកឪពុកអ្នកម្ដាយ និងប្អូនៗ ដែលកំពុងតែរស់នៅក្នុងខេត្តបន្ទាយមានជ័យ។
សូមទស្សនាវីដេអូជួបជុំរបស់លោក វ៉ា ដូចខាងក្រោម!