ការជួបជុំ​គ្រួសារ​លើក​ទី​២០- លោកស្រី តាំង ហ្គិចសៀម ជួបជុំ​ជាមួយ​ប្អូន​ស្រី

មុនឆ្នាំ១៩៧៥ គ្រួសារ​របស់​លោកស្រី តាំង ហ្គិចសៀម ​រស់នៅ​ជុំ​គ្នា​សង្កាត់​លេខ៣ ក្រុង​ភ្នំពេញ។ ឪពុក​ម្ដាយ​លោកស្រី​ជា​អាជីវករ លក់​ឥវ៉ាន់​ចាប់ហួយ នៅ​ផ្ទះ យីហោ «ជាសែ» ។ ចំណែក​បងប្អូន​លោកស្រី​រៀន​នៅ​សាលា ពៅអ៊ុំ ម្ដុំ​ទូលគោក។ ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី​ទៅ​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ក្រោយមក​ពួក​ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី​តាម​រទេះភ្លើង ទៅ​នៅ​ឃុំ​ទី៧ រោង​បាយ​តាគួក ខេត្ត​ពោធិ៍សាត់។ ​

ឆ្នាំ១៩៧៨ ឪពុក បងស្រី តាន់ អេង ហៅ​ទ័រទី និង​ប្អូនស្រី តាន់ វែង បាន​ស្លាប់​ជា​បន្ត​បន្ទាប់​គ្នា​ដោយសារ​ការ​អត់​ឃ្លាន។ ក្រោយមក​ពួក​ប៉ុលពត​បាន​បញ្ជូន​បងប្រុស តាន់ ទ្រី និង​បងស្រី តាន់ ហៀក ហើយ​បាន​ប្រាប់​ថា​យក​ទៅ​លើក​ទំនប់៧មករា ខេត្ត​កំពង់ធំ។ តាំងពី​ពេលនោះ​លោកស្រី​ក៏​បាន​បែក​ពី​បង​ទាំងពីរ​នោះ​រហូត​ដល់​បច្ចុប្បន្ន។ នៅ​ឆ្នាំ​ដដែល​ប្អូន​របស់​លោកស្រី​ឈ្មោះ តាន់ ហ្គេកម៉េង ហៅ​ស្រី(ជា​អ្នក​បាត់ខ្លួន) មាន​ជំងឺ​ហើម​ជើង គេ​ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​ក្នុង​វត្ត​មួយ​នៅ​ម្ដុំ​នោះ។ ​ ឆ្នាំ១៩៧៩ ​លោកស្រី តាំង ហ្គិចសៀម ​បាន​​ដឹក​ដៃ​​ប្អូន​ឈ្មោះ តាន់ ហ្គេកម៉េង រត់​ដល់​ភ្នំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏​មាន​ការ​បាញ់​គ្នា​យ៉ាង​ខ្លាំង​ ពេលនោះ​មាន​ភ្លៀង​ធ្លាក់​ និង​មេឃ​ងងឹត​ផង ​​​ប្អូន​ស្រី​​ តាន់ ហ្គេកម៉េង ហៅ​ស្រី ក៏​បាន​របូត​ដៃ​វង្វេង​រហូត​ដល់​បច្ចុប្បន្ន។ ​

ក្រុម​ការងារ នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​ប្អូន​​ស្រី​ តាន់ ហ្គេកម៉េង ហៅ​ស្រី ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលីន។

សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោកស្រី តាំង ហ្គិចសៀម ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២៩
ម្សិលមិញ ៦៦៣
សរុប ៣៤៩៦០០