ការ​ជួបជុំ​គ្រួសារ​លើក​ទី​១៨- លោកស្រី មាស សាវ៉ាត ​ជួបជុំ​ជាមួយលោកឪពុក​អ្នក​ម្ដាយ និង​ប្អូនៗ

លោកស្រី មាស សាវ៉ាត ​​មាន​ឪពុក​ឈ្មោះ មាស សាវ៉ាន់ ​និង​ម្ដាយដើម​ឈ្មោះ ឡុង ស៊ីន និង​មាន​អ្នក​ម្ដាយ​ក្រោយ​ឈ្មោះ ម៉ក់ រុង​។ នៅ​ឆ្នាំ ១៩៧៩ ​ពេល​ដែល​ប្រទេស​ត្រូវ​បាន​រំដោះ ​​គ្រួសារ​របស់​លោកស្រី​បាន​នាំ​គ្នា​ទៅ​រស់នៅ​ជាយដែន​​។ ក្រោយមក​នៅ​ឆ្នាំ​១៩៨០ ឪពុក និង​ម្ដាយចុង​របស់​លោកស្រី​បាន​នាំ​ក្រុម​គ្រួសារ​ទាំងអស់​ទៅ​រស់នៅ​ជំរំ​ស្រះកែវទី១ និង​​បាន​នាំ​គ្នា​ទៅ​រស់នៅ​ជំរំ​ស្រះកែវទី២។ នៅ​ឆ្នាំ​១៩៨២ ​​គ្រួសារ​របស់​លោកស្រី​បាន​ផ្លាស់​​ទៅ​រស់នៅ​ជំរំខៅអ៊ីដាង។ នៅ​ឆ្នាំ ១៩៨៥ លោកស្រី មាស សាវ៉ាត​បាន​​រៀបការ​​ជាមួយ​លោក ពេជ្រ ពន្លក ហៅ រ៉ាន់​។

នៅ​ឆ្នាំ ១៩៩៣ លោក​ឪពុក ​អ្នក​​ម្ដាយ​​ក្រោយ ​និង​​បងប្អូន​​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​កម្ពុជា​មុន ចំណែក​លោកស្រី មាស សាវ៉ាត និង​ស្វាមី​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍​​​​មក​ក្រោយ។ លោកស្រី​មិន​បាន​ដឹង​ថា ​ឪពុក និង​ម្ដាយ រួម​ជាមួយ​ប្អូន​ៗ ទៅ​រស់នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ស្រុកកំណើត​ខាង​ឪពុក ឬ​ទៅ​រស់នៅ​ខេត្ត​កំពត ដែល​ជា​ស្រុកកំណើត​ខាង​ម្ដាយចុង​នោះ​ទេ ហើយ​ម្យ៉ាង​លោកស្រី ក៏​មិន​បាន​ស្គាល់​ថា​ឪពុក​រស់នៅ​ភូមិ​ឃុំ​ស្រុក​អ្វី​ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ។ ​

​​​ក្រុម​ការងារ នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន»បាន​ស្វែងរក​ឃើញ​លោក​ឪពុក អ្នក​ម្ដាយ និង​ប្អូនៗ ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោកស្រី មាស សាវ៉ាត ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២០
ម្សិលមិញ ៦៦៣
សរុប ៣៤៩៥៩១