ការ​ជួបជុំ​គ្រួសារ​លើក​ទី​១៥- លោកស្រី ឃី វណ្ណា ជួបជុំ​ជាមួយ​​គ្រួសារ

លោកស្រី ឃី វណ្ណា បាន​វង្វេង​បែក​ពី​គ្រួសារ​ក្នុង​​ឆ្នាំ​១៩៧៩។ ​​នៅ​ពេល​ប្រទេស​ត្រូវ​បាន​រំដោះ លោកស្រី ឃី វណ្ណា ជាមួយ​អ្នក​ម្ដាយ និង​ប្អូន ​បាន​នាំ​គ្នា​ដើរ​ជាមួយ​នឹង​ប្រជាជន​​យ៉ាង​​ច្រើន​កុះករ។ ដោយសារ​តែ​ស្ថានភាព​ចង្អៀត​​នេះ បាន​ធ្វើ​ឲ្យ​លោកស្រី ឃី វណ្ណា វង្វេង​បែក​ពី​គ្រួសារ​រហូត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​ឆ្នាំ​១៩៧៥ លោកស្រី ឃី ​វណ្ណា មាន​អាយុ​ប្រហែល​ជា​​៧​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​លោកស្រី​មិន​សូវ​ចងចាំ​រឿង​ដែល​បាន​​កើត​ឡើង​នៅ​មុន​សម័យ​សង្គ្រាម​​នោះ​ទេ។

លោកស្រី ឃី វណ្ណា បាន​ព្យាយាម​ស្វែងរក​ដំណឹង​គ្រួសារ​ ប៉ុន្តែ​មិន​ទទួល​បាន​ដំណឹង​អ្វី​នោះ​ទេ។ តាម​ការ​ប្រកាស​ស្វែងរក​ដំណឹង​គ្រួសារ​របស់​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន»ក្រុម​ការងារ​យើង​ខ្ញុំ​បាន​ស្វែង​រក​ឃើញ​អ្នក​ម្ដាយ និង​ប្អូនៗ​ចំនួន​​៥​នាក់​ផ្សេង​ទៀត ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​សៀមរាប។

​​​         សូម​​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោកស្រី ឃី វណ្ណា ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៦៩
ម្សិលមិញ ១៧៧
សរុប ២៩៧៤៤០