ករណី​លេខ ០១៨​ ដំណើររឿង លោកស្រី តាំង ថុងមីយុង ស្វែងរក​ឪពុក​ម្ដាយ បងប្អូន

លោកស្រី តាំង ថុងមីយុង ​មាន​ឪពុក​ឈ្មោះ តាំង ថុងសាំ ​អ្នក​ម្ដាយ​ឈ្មោះ ង្វៀង ធីស៊ីន ​និង​មាន​បង​ប្អូន​ចំនួន​៧​នាក់។ ប្រុស​ទី១​ឈ្មោះ តាំង ថុងវ៉េ បងប្រុស​ទី​២​ឈ្មោះ តាំង ថុងថាត់ មាន​ប្រពន្ធ និង​កូន២នាក់ បងស្រី​ទី៣​ឈ្មោះ តាំង ថុងប៉ាវចូវ មាន​ស្វាមី​ឈ្មោះ សែម ងន មានកូន៣នាក់ បងប្រុស​ទី៤​ឈ្មោះ តាំង ថុងសឺង លោកស្រី​ តាំង ថុងមីយុង ជា​កូន​ទី៥ ប្អូនស្រី​ទី​៦​ឈ្មោះ តាំង ថុងគឹមហ៊ាន និង​ប្អូនប្រុស​ទី​៧​ឈ្មោះ តាំង ថុងសំរិត

ឆ្នាំ១៩៧៣ លោកស្រី បាន​រៀបការ​ជាមួយ​លោក អ៊ឹង ឡាយទិត ជា​សាស្ត្រាចារ្យ​សាលារៀន​កំពង់កង់​។ ឆ្នាំ១៩៧៤ នៅ​ក្រុង​កំពត​មាន​គ្រាប់​ផ្លោង​​ ឪពុក​​ម្ដាយ​​បាន​នាំ​ប្អូន​៣នាក់​ទៅ​នៅ​វៀតណាម។ លោកស្រី តាំង ថុងមីយុង និង​ស្វាមី​នៅ​មើល​ផ្ទះ ​ព្រោះ​​មាន​កូនស្រី​នៅ​តូច។ ក្រោយ​ជម្លៀស​បាន​២​ខែ ឪពុកម្ដាយ​បាន​​នាំ​ប្អូន៣នាក់​ត្រឡប់​ទៅ​ភ្នំពេញ​វិញ គឺ​នៅ​ផ្ទះ​បងប្រុស នៅ​ផ្លូវ​ឃ្លាំង​រំសេវ ។ ស្វាមី​របស់​លោកស្រី​ត្រូវ​បាន​​ប៉ុលពត​​ជម្លៀស​ឲ្យ​ទៅ​រែក​សំណាប​នៅ​ឃុំ​ត្រពាំង​សិលា ​និង​​​បាន​​បាត់​ដំណឹង​​។ សង្គ្រាម​បាន​បញ្ចប់ ប៉ុន្តែ​​លោកស្រី​ តាំង ថុងមីយុង បាន​បាត់​ដំណឹង​​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន​​រហូត​មក​ដល់​បច្ចុប្បន្ន។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​ លោក តាំង ថុងសាំ លោកស្រី ង្វៀង ធីស៊ីន លោក តាំង ថុងវ៉េ លោក តាំង ថុងថាត់ លោកស្រី តាំង ថុងប៉ាវចូវ លោក តាំង ថុងសឺង លោកស្រី តាំង ថុងគឹមហ៊ាន លោក តាំង ថុងសំរិត ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ និង​លោក អ៊ឹង ឡាយទិត ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ប្រសិន​បើ​​​លោក តាំង ថុងសាំ លោកស្រី ង្វៀង ធីស៊ីន លោក តាំង ថុងវ៉េ លោក តាំង ថុងថាត់ លោកស្រី តាំង ថុងប៉ាវចូវ លោក តាំង ថុងសឺង លោកស្រី តាំង ថុងគឹមហ៊ាន លោក តាំង ថុងសំរិត លោក អ៊ឹង ឡាយទិត បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៧៣
ម្សិលមិញ ៣១៥
សរុប ៣៥០៥៥៧