នៅប្រហែលជាឆ្នាំ ១៩៩២ ពេលលោកស្រី ឡាយ ស្រីលី (ត្រកូលឡាយជាត្រកូលយកតាមម្ដាយចិញ្ចឹម) មានអាយុប្រហែលជា ១០ឆ្នាំ ក៏ត្រូវបានម្ដាយមីង (មិនចាំឈ្មោះ) ដែលត្រូវជាប្អូនបង្កើតរបស់ម្ដាយលោកស្រី យកមកលេងភ្នំពេញ។លោកស្រី ស្រីលី មកដល់ផ្ទះម្ដាយមីងនៅសន្ធរមុខបាន២-៣ថ្ងៃក៏បានវង្វេងពីផ្ទះម្ដាយមីង ដោយសារតែលោកស្រីចុះពីផ្ទះម្ដាយមីងមកមើលគេតាំងសត្វលក់។ ពេលលោកស្រីវង្វេងពីម្ដាយមីង លោកស្រី ស្រីលីត្រូវបានលោកតាម្នាក់រើសយកមកចិញ្ចឹមនៅរហូតដក់រៀបឲ្យមានគ្រួសាររហូតមកដល់សព្វថ្ងៃ។
នៅប្រហែលជាឆ្នាំ ២០០៤ លោកស្រី ឡាយ ស្រីលី បានទៅស្វែងរកគ្រួសាររបស់លោកស្រីមួយដងដែរនៅឃុំកំពង់ត្រាចខាងលិច នឹងរកបានពីរភូមិដែរក្នុងឃុំនោះ ប៉ុន្តែរកមិនឃើញទេ ហើយការទៅស្វែងរកនោះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ លោកស្រី ឡាយ ស្រីលី បានរៀបការនៅឆ្នាំ ២០០៤ ជាមួយឈ្មោះ ជា ថា នឹងទទួលបានកូនស្រីពីរនាក់ឈ្មោះ ជា ចន្នី អាយុ ៥ឆ្នាំ នឹងឈ្មោះ ជា ចាន់ណា អាយុ ៣ឆ្នាំ។
ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ទទួលបានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងតាមរយៈការប្រកាសដំណឹងស្វែងរកសាច់ញាតិលើកញ្ចក់ទូរទស្សន៍បាយ័ន និងវិទ្យុបាយ័ន ក្រុមការងារយើងខ្ញុំបានស្វែងរកអ្នកម្ដាយ និងបងប្អូនរបស់លោកស្រី ឡាយ ស្រីលី។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី ឡាយ ស្រីលី ដូចខាងក្រោម!