ការជួបជុំ​គ្រួសារ​លើក​ទី​១១-លោក សន សារឹម ​ជួបជុំ​ជាមួយ​ប្អូន​ស្រី

ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ១៩៧៥ នៅ​ទីក្រុង​ភ្នំពេញ​ ពួក​ប៉ុលពត​បាន​ជម្លៀស​ប្រជាជន​ចេញ។ ក្រុម​គ្រួសារ​របស់​លោក សន សារឹម ​​បាន​បែក​គ្នា​ ​ដោយសារ​តែ​ពួក​គាត់​​នៅ​ផ្ទះ​​ផ្សេងៗ​គ្នា។ ពេល​នោះ​លោក សន សារឹម នៅ​ផ្ទះ​ជា​មួយ​ម្ដាយ​ និង​ឪពុក​ ព្រម​ទាំង​ប្រពន្ធ​គាត់​ ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​នៅ​ស្អាង​ព្រែក​តូច។ បន្ទាប់​មក​ ប្រពន្ធ​របស់​គាត់​បាន​ទៅ​​​​​​​រក​ម្ដាយ (ម្ដាយក្មេក) ពេល​នោះ​គាត់​ក៏​​បាន​បែក​ជា​មួយ​ប្រពន្ធ​គាត់​ទៀត។ ចំណែក​ឪពុកម្ដាយ​​របស់​គាត់​បាន​ស្លាប់​ក្នុង​ពេល​បន្តបន្ទាប់​គ្នា។ ​នៅ​ក្នុង​រយៈពេល​​៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺ​រូប​​​លោក​មិន​បាន​ដឹង​ដំណឹង​ពី​ក្រុម​គ្រួសារ​បងប្អូន​​នោះ​​ទេ។ លោក សន សារឹម មាន​បងប្អូន​ចំនួន​៤​នាក់ គឺ លោកស្រី សន​ ស្រីថាន លោកស្រី សន ណារិន លោកស្រី សន សារុំ និង​លោកស្រី សន ស្រីអឿន។

ក្រោយ​​ពេល​ប្រទេស​​បាន​រំដោះ លោក​ធ្លាប់​បាន​ដឹង​ដំណឹង​ប្អូន​​ស្រី​ម្នាក់​ថា​​មាន​គេ​ឃើញ​នៅ​ជំរំ ​និង​នៅ​ខេត្ត​សៀមរាប ប៉ុន្តែ​លោក​មិន​អាច​ស្វែង​រក​ឃើញ​ប្អូន​របស់​លោក​នោះ​ទេ។ ក្រោយ​មក​ លោក​បាន​ដាក់​ពាក្យ​មក​ស្វែងរក​សាច់ញាតិ​ក្នុង​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន»។ កម្មវិធី​បាន​​សម្រេច​ផ្សព្វផ្សាយ​​ប្រកាស​​ស្វែងរក​សាច់ញាតិ​របស់​លោក​តាមរយៈ​វិទ្យុ​បាយ័ន។ មួយ​សប្ដាហ៍​ក្រោយ​មក កម្មវិធី​បាន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោកស្រី សន ស្រីអឿន ដែល​កំពុង​តែ​រស់នៅ​ក្នុង​​​ភូមិ​ព្រៃស្រូល ឃុំ​ពោធិ៍អង្ក្រង ស្រុក​បសែត ខេត្ត​កំពង់ស្ពឺ។ ក្រុម​ការងារ​មិន​អាច​ស្វែងរក​​ឃើញ លោកស្រី សន​ ស្រីថាន លោកស្រី សន ណារិន និង​លោកស្រី សន សារុំ​បាន​ឡើយ។

សូម​ទស្សនា​វីដេអូ​ជួបជុំ​លោក សន សារឹម ដូច​​ខាង​ក្រោម!​​

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៦៣
ម្សិលមិញ ៦៦៣
សរុប ៣៤៩៦៣៤