ការជួបជុំ​គ្រួសារ​លើក​ទី​១០-លោក តេស វីរៈ ស្វែងរក​ឃើញ​សាច់ញាតិ លោក វ៉ាន់ វាត ស្វែងរក​ឃើញ​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន និង​លោកស្រី ឡូ សុខា ជួបជុំ​សាច់ញាតិ​

          សម្រាប់​កម្មវិធី​​ជួបជុំ​​នា​​ពេល​នេះ គ្រួសារ​ចំនួន​៣ បាន​ប្រែ​ក្លាយ​សុបិន​របស់​ខ្លួន​ក្លាយ​មក​ជា​ការ​ពិត​ តាម​រយៈ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន»។ លោក តេស វរៈ លោក វ៉ាន់ វាត និង​លោកស្រី ឡូ​ សុខា បាន​ជួបជុំ​ជាមួយ​សាច់ញាតិ ដែល​ពួក​គាត់​​បាន​​បែក​តាំង​ក្នុង​សម័យ​សង្គ្រាម និង​គ្មាន​សង្ឃឹម​​ថា​នឹង​បាន​ជួបជុំ​វិញ​ឡើយ ប៉ុន្តែ​ក្ដី​អស់​សង្ឃឹម​​នេះ​បាន​ប្រែ​​ក្លាយ​មក​ជា​​​​មាន​សង្ឃឹម​។

            លោក តេស វរៈ​បាន​បែក​ពី​​លោក​ឪពុក ​អ្នក​ម្ដាយ និង​ប្អូន​ចំនួន​៣​នាក់ ​នៅ​ក្នុង​សម័យ​សង្គ្រាម ដោយសារ​តែ​លោក​ត្រូវ​ឪពុក​លោក​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ជាមួយ​មិត្ត​ភក្ត្រ​របស់​គាត់​​នៅ​ឯ​ខេត្ត​កំពង់សោម។ ក្រោយ​សម័យ​សង្គ្រាម លោក វរៈ​ បាន​​ព្យាយាម​​ស្វែងរក​គ្រួសារ​របស់​គាត់ ប៉ុន្តែ​គ្មាន​តម្រុយ​អ្វី​សោះ។ ជា​សំណាង​ល្អ​ លោក​ត្រូវ​បាន​គ្រួសារ​មួយ​ទទួល​ចិញ្ចឹម និង​ស្រលាញ់​ដូច​កូន និង​បាន​បណ្ដុះ​ឲ្យ​លោក​មាន​ជំនាញ​សម្រាប់​ចិញ្ចឹម​ជីវិត​រហូត​មក​ដល់​សព្វថ្ងៃ។ តាមរយៈ​កម្មវិធី​​​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» ក្រុម​ការងារ​បាន​ស្វែងរក​ឃើញ​ពូ​ជីដូន​មួយ​ដែល​នៅ​រស់​ឯ​ខេត្ត​កំពង់ចាម និង​ម្ដាយ​មីង និង​ពូ​​ខាងឪពុក​ចំនួន​៣​ ដែល​សព្វថ្ងៃ​កំពុង​តែ​រស់នៅ​ឯ​ប្រទេស​​បារាំង​។

              លោក វ៉ាន់ វ៉ាត បាន​វង្វេង​បែក​ពី​គ្រួសារ​នៅ​ក្នុង​ឆ្នាំ​​១៩៩០ ​នៅ​ខេត្ត​បាត់ដំបង។ លោក​បាន​វង្វេង​បែក​​ពី​គ្រួសារ ដោយសារ​តែ​លោក​បាន​​​ដើរ​វង្វេង​ នៅ​ពេល​រស់នៅ​ជាមួយ​ជីដូន ក្រោយ​ពេល​​គ្រួសារ​វ៉ាត ធ្វើ​មាតុភូមិ​និវត្ត។ ម្ដាយ​​វ៉ាត​ត្រូវ​សម្រេច​ចិត្ត​ទុក​កូនៗ​​ឲ្យ​នៅ​ជាមួយ​ម្ដាយ ដើម្បី​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​គ្រួសារ។ នៅ​ពេល​​លោកស្រី គឹម សួគ៌ វិល​ត្រឡប់​ពី​ការ​ស្វែងរក​ការងារ​ធ្វើ​វិញ ទើប​ដឹង​ថា​កូន​របស់​គាត់​បាន​​វង្វេង​បែក​បាត់​ហើយ។

           នៅ​មុន​សម័យ​សង្គ្រាម ម្ដាយ​លោកស្រី ឡូ សុខា ​បាន​ស្លាប់​នៅ​ពេល​សម្រាល​លោកស្រី។ លោកស្រី​ត្រូវ​បានអ៊ំ​ៗ​ខាង​ម្ដាយ​​យក​ទៅ​ចិញ្ចឹម តែ​ក្រោយ​មក​​​ជីដូន​​ខាង​ឪពុក​បាន​មក​យក​លោកស្រី​​ទៅ​ចិញ្ចឹម​នៅ​ទីក្រុង​​ភ្នំពេញ។ ចំណែក​ឪពុក​លោកស្រី បាន​ចេញ​ពី​ផ្ទះ​ ដើម្បី​ទៅ​​​ច្បាំង។ ចាប់​តាំង​ពី​នោះ​មក លោកស្រី​មិន​ដែល​បាន​ឃើញ ឬ​បាន​ដំណឹង​អ្វី​​ពី​​លោក​ឪពុក និង​សាច់ញាតិ​ខាង​ម្ដាយ​ទៀត​ឡើយ។

            តាម​រយៈ​ការ​ស្រាវជ្រាវ​​​តាម​​តំបន់​សង្ស័យ និង​ការ​ប្រកាស​ផ្សាយ​លើ​ទូរទស្សន៍ និង​វិទ្យុ​បាយ័ន នៅ​ទី​បំផុត ក្រុម​ការងារ​ នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​សាច់ញាតិ​​ជូន​ពួក​គាត់​ទាំង​៣​នាក់។

           សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់ លោក តេស វីរៈ លោក វ៉ាន់ វាត និង​លោកស្រី ឡូ សុខា ដូច​​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២០
ម្សិលមិញ ៣១៥
សរុប ៣៥០៦០៤