លោកស្រី ញ៉េប សុន្ទរី មានឪពុកឈ្មោះ ញ៉េប សាគុណ ធ្វើការនៅក្រសួងនគបាលជាតិ ម្តាយឈ្មោះ ឈុន លាក់ហេង និងមានបងប្អូនចំនួន៨នាក់ បងស្រីទី១ ឈ្មោះ ញ៉េប លីហូត មានប្តីឈ្មោះ នៅ ហ៊ីម ធ្វើជាទាហាន បងស្រីទី២ ឈ្មោះ ញ៉េប លីហេង បងប្រុសទី៣ ឈ្មោះ ញ៉េប សាវុឌ្ឍហៅ ពៅ បងប្រុសទី៤ ឈ្មោះ ញ៉េប វីរវុឌ្ឍ ហៅ វី ទី៥ឈ្មោះ ញ៉េប សុន្ទរី ហៅ ស្រី ប្អូនប្រុសទី៦ ឈ្មោះ ញ៉េប រិទ្ធីវុឌ្ឍ ហៅ ប្រុស ប្អូនប្រុសទី៧ ឈ្មោះ ញ៉េប រតនាវុឌ្ឍ និងប្អូនប្រុសពៅទី៨ ឈ្មោះ ញ៉េប សាគុណបុណ្ណវុឌ្ឍ ហៅ បុល។ លោកស្រី ញ៉េប សុន្ទរី បានប្រកាសដំណឹងស្វែងរកបងប្អូនសាច់ញាតិទាំងអស់ដែលលោកស្រីបានបែកបាក់នៅក្នុងសម័យប៉ុលពត។
លោកស្រីបានបែកពីគ្រួសារនៅក្នុងសម័យសង្គ្រាម ដោយសារតែត្រូវពួកប៉ុលពតជម្លៀសទៅធ្វើការឆ្ងាយពីគ្រួសារ និងបានបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ តាមរយៈការស្រាវជ្រាវរបស់ក្រុមការងារមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញសាច់ញាតិខាងម្ដាយរបស់លោកស្រី។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី ញ៉ែប សន្ទរី ដូចខាងក្រោម!