ការ​ជួបជុំ​លើក​ទី៨- លោក ម៉ែន សម្បត្តិ​​ ជួបជុំ​ជាមួយ​​ប្អូន​ស្រី​

           លោក ម៉ែន សម្បត្តិ បាន​បែក​ពី​គ្រួសារ​នៅ​មុន​សម័យ​សង្គ្រាម ដោយសារតែ​លោក​ត្រូវ​ចេញ​ទៅ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ។ លោក​ជា​កូន​ប្រុស​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​បងប្អូន​ចំនួន៤​នាក់។ ឪពុក​លោក​ជា​ទាហាន និង​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។ លោក​ត្រូវ​បាន​ឪពុក​លោក​បញ្ជូន​ទៅ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ ចំណែក​គ្រួសារ​​លោក​ទាំង​អស់​រស់​នៅ​ឯ​ខេត្ត​កំពង់ធំ។

          ក្រោយ​ពេល​សង្គ្រាម​បាន​បញ្ចប់ លោក​បាន​ចេញ​ទៅ​ស្វែងរក​​គ្រួសារ​របស់​លោក​ដល់​កន្លែង​ដែល​ធ្លាប់​រស់​នៅ ប៉ុន្តែ​លោក​មិន​ទទួល​បាន​ដំណឹង​អ្វី​​នោះ​ទេ។ លោក​បាន​រៀបការ​ និង​មាន​កូន​ចំនួន​៤​​នាក់ ដូច​ជា​បងប្អូន​របស់​លោក​ ដែល​លោក​តែងតែ​នឹក និង​ស្វែងរក​ជានិច្ច។ ក្រោយ​ពេល​ទទួល​​បាន​ព័ត៌មាន​អំពី​កម្មវិធី​មនុស្ស​​ធម៌​ លោក​បាន​​សម្រេច​ចិត្ត​ដាក់​ពាក្យ​មក​ស្វែងរក ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​លោក ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​នោះ​ទេ។ តាមរយៈ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​បាយ័ន និង​ការ​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង ក្រុម​ការងារ​យើង​ខ្ញុំ​បាន​ស្វែងរក​ឃើញ​​ប្អូន​​ស្រី​ចំនួន​២​នាក់​​ដែល​នៅ​មាន​ជីវិត​រស់​របស់​លោក​សម្បត្តិ ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជាង​៣៥​ឆ្នាំ។

សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោក មែន សម្បត្តិ ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២០៥
ម្សិលមិញ ៣១៥
សរុប ៣៥០៥៨៩