លោកស្រី វង្ស គឹមយ៉ាង មានលោកឪពុកឈ្មោះ វង្ស យឹម អ្នកម្តាយឈ្មោះ ញ៉ុក ផាន់ និងមានបងប្អូនចំនួន៦នាក់។ លោកស្រី វង្ស គឹមយ៉ាង ជាកូនច្បង ប្អូនស្រីទី២ឈ្មោះ វង្ស គឹមយេត ប្អូនស្រីទី៣ឈ្មោះ វង្ស គឹមអេង ប្អូនប្រុសទី៤ឈ្មោះ វង្ស គឹមតួ ប្អូនស្រីទី៥ឈ្មោះ វង្ស គឹមអឿន និងប្អូនប្រុសពៅឈ្មោះ វង្ស គឹម ដៀន ។
នៅក្នុងអំឡុងឆ្នាំ១៩៧៣-១៩៧៤ លោក វង្ស គឹមតួ ជាសិស្សរៀននៅសាលាមុនីវង្ស។ គ្រួសារលោកស្រី វង្ស គឹមយ៉ាង ត្រូវបានជម្លៀសទៅសហករណ៍អូតាសោម ភូមិព្រៃលៀវ ខេត្តបាត់ដំបង។ រស់នៅទៅនោះបានមួយរយៈ លោក វង្ស គឹមតួ និងក្មួយប្រុសជីដូនមួយឈ្មោះ ចំរើន បាននាំគ្នារត់ចេញពីសហករណ៍អូតាសោម ក្នុងគោលបំណងឆ្ពោះទៅកាន់ប្រទេសថៃ ហើយបន្តទៅប្រទេសបារាំង។ ចាប់តាំងពីពេលនោះមក លោកស្រី វង្ស គឹមយ៉ាង បានបាត់ដំណឹងប្អូនប្រុស វង្ស គឹមតួ រហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក វង្ស គឹមតួ ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក វង្ស គឹមតួ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕