ករណី​លេខ ១៩៥ លោកស្រី ដេត ស៊្រន ស្វែងរក​ក្មួយស្រី​ឈ្មោះ ធឿ សុខ​ហេង ហៅ ​ខ្ញរ

បងស្រី​ទី​១​ឈ្មោះ ដេត អួន មាន​ស្វាមី​ឈ្មោះ បាន ធឿ​ និង​មាន​កូន​ចំនួន​​៣​នាក់ គឺ​កូន​ស្រី​ទី​១​ឈ្មោះ ធឿ សុខហេង ហៅ​ខ្ញរ កូន​ស្រី​ទី​២​ឈ្មោះ ធឿ សុខខេង និង​​កូន​ប្រុស​ទី​៣​ឈ្មោះ ធឿ ធឿន។ ក្រោយ​ពេល​​បងស្រី​ទី​១​ ដេត អួន ​លែង​លះ​ជាមួយ​ស្វាមី។ ប្រហែល​​ជា​ឆ្នាំ​១៩៧២ លោក សេង បៀ ត្រូវ​ជា​ប្អូន​ជីដូនមួយ​​បាន​​​មក​សុំ​យក​កូនស្រី​ទី១ឈ្មោះ ធឿ សុខហេង ​​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ។ ​ប្រហែល​ជា​​ឆ្នាំ​១៩៧៣ កូនស្រី​ទី១ឈ្មោះ ធឿ សុខហេង បាន​ផ្ញើ​​​ឥវ៉ាន់​មក​ជូន​ម្ដាយ​បាន​ម្ដង។ ចាប់​តាំង​ពី​នោះ​មក អ្នក​​ម្ដាយ និង​​ម្ដាយ​មីង​ ដេត ស៊្រន បាន​បាត់​ដំណឹង​​លោកស្រី ​​​ធឿ សុខហេង​រហូត​មក​ដល់​បច្ចុប្បន្ន។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​ លោកស្រី ធឿ សុខខេង ហៅ ខ្ញរ ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​ឆ្នាំ​១៩៧៤ ប្រសិន​បើ​​​ លោកស្រី ធឿ សុខខេង ហៅ​ខ្ញរ​ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម​ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣១៦
ម្សិលមិញ ៣១៥
សរុប ៣៥០៧០០