ករណី​លេខ ១៨៧ លោកស្រី ខៀវ សុវណ្ណបុទុំ ហៅ​សុវណ្ណស៊ីថា ស្វែងរក​​គ្រួសារ និង​​​សាច់ញាតិ​ខាង​ឪពុក

ក្រោយ​ពេល​​អ្នក​ម្ដាយ​ទទួល​មរណភាព​ក្នុង​​​ឆ្នាំ​១៩៧៥។​លោក​ឪពុក​​ ខៀវ សុវណ្ណ បាន​យក​លោកស្រី​ឲ្យ​ទៅ​រស់​​នៅ​ជាមួយ​​អ៊ំ​ស្រី ឈ្មោះ ខៀវ យាង ​នៅ​ខាង​ជើង​ផ្សារ​ស៊ីឡិប ក្រុង​ភ្នំពេញ។ បងស្រី​ជីដូន​មួយ​ទី​១​​​ឈ្មោះ អេដ ម៉ារីយ៉ាន់ និង​ជីដូន​មួយ​ឈ្មោះ​ទី​៣​ឈ្មោះ​អេដ ម៉ារីយ៉ុន ​ជា​អ្នក​ដាំ​ផ្កា​លក់ ចំណែក​បងស្រី​ជីដូន​មួយ​ទី​២​ឈ្មោះ​អេដ ម៉ារីយ៉ុង ជា​ជាង​កាត់ដេរ។ ​

ក្នុង​ឆ្នាំ១៩៧៥ ​អ៊ំ​ស្រី​​ ខៀវ យាង បាន​ប្រើ​អោយ​លោកស្រី ខៀវ សុវណ្ណបុទុំ យក​ឥវ៉ាន់​ទៅ​​ឲ្យ​​ម្ដាយ​មីង​​មួយ​ទៀត​ដែល​​​រស់នៅ​ផ្សារ​ដេប៉ូ។ ​​ពេល​ទៅ​ដល់​ផ្ទះ​ម្ដាយ​មីង ​ក៏​​មាន​ស្ថានភាព​​ជ្រួលច្របល់ ពេល​នោះ​ម្ដាយ​មីង​​បាន​ឃាត់​លោកស្រី​មិន​អោយ​ត្រឡប់​មក​ផ្ទះ​អ៊ំស្រី ខៀវ យាង​​វិញ​​ទេ។

១៧ មេសា ឆ្នាំ​១៩៧៥ ប៉ុលពត​បាន​ជម្លៀស​​លោកស្រី ខៀវ សុវណ្ណបុទុំ និង​គ្រួសារ​​ម្ដាយមីង​ដែល​មាន​​កូនស្រី​ម្នាក់​ និង​ចៅ២នាក់​ទៅ​ដល់​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ​​

ឆ្នាំ​១៩៧៦ ប៉ុលពត​បញ្ជូន​លោកស្រី ខៀវ សុវណ្ណបុទុំ និង​គ្រួសារ​​ម្ដាយមីង​ទៅ​ខេត្ត​កំពង់ធំ។ ​ ​នៅ​ពេល​ខែ​វស្សា ​គេ​បញ្ជូន​លោកស្រី ខៀវ សុវណ្ណបុទុំ​ ទៅ​ធ្វើ​ត្រី​នៅ​​​បឹង​​ទន្លេសាប ​។ ចាប់​តាំងពី​ពេល​នោះ​មក លោកស្រី ខៀវ សុវណ្ណបុទុំ ​មិន​ដែល​មាន​ដំណឹង​អ្វី​សោះ​ពី​គ្រួសារ​ និង​សាច់​ញាតិ​របស់​លោកស្រី​ទេ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​ លោក ខៀវ សុវណ្ណ លោកស្រី ខៀវ យា និង​សាច់ញាតិ​ខាង​ឪពុក ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​ លោក ខៀវ សុវណ្ណ លោកស្រី ខៀវ យា និង​សាច់ញាតិ​ខាង​ឪពុក​ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម​ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២០១
ម្សិលមិញ ៣១៥
សរុប ៣៥០៥៨៥