ឆ្នាំ១៩៨៧ គ្រួសារលោក អោក គឹមហេង រស់នៅជួបជុំគ្នានៅខាងត្បូងវត្តអង្គផ្លង ហៅវត្តអង្គមេត្រី ខេត្តតាកែវ ។ ឪពុកធ្វើការនៅ មន្ទីរឧស្សាហកម្មខេត្តតាកែវ ។
ឆ្នាំ១៩៨៨ លោកឪពុកបានស្លាប់ដោយសារជំងឺ។ លោក អោក ចំរើន បានរៀបការជាមួយភរិយាជាអ្នកខេត្តតាកែវ និងបានរស់នៅជាមួយភរិយានៅទីនោះ ដោយប្រកបរបររត់ម៉ូតូឌុប។
ឆ្នាំ១៩៩២ លោក អោក ចំរើន បានចេញទៅរត់ម៉ូតូឌុបជាធម្មតា ប៉ុន្តែឃើញត្រឡប់មកផ្ទះវិញនោះទេ។ ចាប់តាំងពីពេលនោះមកក៏បានបាត់ដំណឹងពីលោក អោក ចំរើន រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក អោក ចំរើន ដែលបានបាត់ដំណឹងនៅក្នុងឆ្នាំ១៩៩២។ ប្រសិនបើ លោក អោក ចំរើន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្មឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕