នៅក្នុងអំឡុងឆ្នាំ១៩៦៧ លោក ស្រ៊ុន ខុំ បានបែកម្ដាយតាំងពីលោកមានអាយុ៣ខែមកម្ល៉េះ ដោយសារអ្នកម្ដាយរបស់លោកបានយកលោក ស៊្រុន ខុំទៅផ្ញើជាមួយលោកតា សំ និងលោកយាយ យឹម ឲ្យជួយចិញ្ចឹម ។ ចាប់តាំងពីពេលនោះមក លោក ស៊្រុន ខុំក៏បានបាត់ដំណឹងពីអ្នកម្ដាយរហូតមក។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ជា អ៊ុន ដែលបានបាត់ដំណឹងក្នុងឆ្នាំ១៩៦៨។ ប្រសិនបើ លោកស្រី ជា អ៊ុន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕