ក្នុងឆ្នាំ១៩៥០ លោកស្រី លូង ត្រូវបានលោកឪពុកម្ដាយយកឲ្យឪពុកម្ដាយចិញ្ចឹមពីរនាក់ ជាអ្នកចិញ្ចឹមដោយសារតែលោកស្រី លូង ដែលទើបតែស្ថិតក្នុងវ័យទារកនេះឧស្សាហ៍ឈឺពេក។ លោកឪពុកអ្នកម្ដាយចិញ្ចឹមនេះ គឺជាអ្នកស្គាល់គ្នាជាមួយលោកឪពុកអ្នកម្ដាយបង្កើត និងមានមុខរបរជាអ្នកលក់ដូរ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
ឆ្នាំ១៩៦៥ លោកស្រី លូង បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីឈ្មោះ ចៅ កូ ជាទាហានធ្វើការនៅក្រុងភ្នំពេញ ស្នាក់នៅជិតបន្ទាយឃ្លាំងរំសេវ និងមានកូន៥នាក់ ប្រុស១ ស្រី៤។ កូនស្រីទី១ឈ្មោះ ចន្ធូ កូនប្រុសទី២ឈ្មោះ បូ កូនប្រុសទី៣ឈ្មោះ ដា កូនប្រុសទី៤ឈ្មោះ ថា និងកូនប្រុសទី៥ឈ្មោះ អ៊ុច ។
នៅក្នុងឆ្នាំ១៩៧៥ ទាហានខ្មែរក្រហម បានជម្លៀសគ្រួសារលោក ស អាយ អោយទៅស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកគ្រួសារបងស្រីទី២ឈ្មោះ លូង មិនដឹងថាត្រូវប៉ុលពតជម្លៀសទៅណានោះទេ។ ចាប់តាំងពីពេលនោះមក លោក ស អាយ បានបាត់ដំណឹងគ្រួសារបងស្រី លូង រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី លូង លោក ចៅ កូ លោកស្រី ចន្ធូ លោក បូ លោក ដា លោក ថា និងលោក អ៊ុច ដែលបានបាត់ដំណឹងក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោកស្រី លូង លោក ចៅ កូ លោកស្រី ចន្ធូ លោក បូ លោក ដា លោក ថា និងលោក អ៊ុច បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕