មុនសង្គ្រាម គ្រួសារលោក លីម អៀងអាង រស់នៅម្ដុំរោងកុន ម្កុដពេជ្រ ខាងលិចផ្សារធំថ្មី ក្រុងភ្នំពេញ។
ឆ្នាំ១៩៧០ បងស្រីទី២ឈ្មោះ លីម សុខជ័ង បានរៀបអាពាហ៍ពិពាហ៍ និងបានទៅរស់នៅខេត្តកំពតជាមួយស្វាមី។
ឆ្នាំ១៩៧៣ បងប្រុសទី១ លីម សុខអាង ចេញទៅធ្វើការនៅប្រទេសថៃក្នុងក្រុមហ៊ុនកប៉ាល់ដឹកទំនិញទៅក្រៅប្រទេស និងបានយកបងស្រីទី៤ លីម យីជ័ង និងបងស្រីទី៥ លីម សាជ័ង ទៅរស់នៅជាមួយ ដោយស្នាក់នៅជាមួយបងប្អូនខាងម្ដាយនៅប្រទេសថៃ ។
សង្គ្រាម៣ឆ្នាំ៨ខែ២០ថ្ងៃ ខ្មែរក្រហមបានជម្លៀសលោកឪពុកអ្នកម្ដាយ បងប្រុសទី៣ លីម សេងអាង និងលោក លីម អៀងអាង ចេញពីទីក្រុងភ្នំពេញ។ ឆ្នាំ១៩៧៧ បងប្រុសទី៣ លីម សេងអាង ក៏បានបាត់ដំណឹងដែរ។ ចាប់តាំងពីពេលនោះមក លោក លីន អៀងអាង បាត់ដំណឹងពីបងប្រុសបងស្រីទាំងបួននាក់ រហូតមកដល់ពេលបច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក លីម សុខអាង លោកស្រី លីម សុខជ័ង លោក លីម សេងអាង និងលោកស្រី លីម សាជ័ង ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៤ និងនៅក្នុងសម័យសង្គ្រាម។ ប្រសិនបើ លោក លីម សុខអាង លោកស្រី លីម សុខជ័ង លោក លីម សេងអាង និងលោកស្រី លីម សាជ័ង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕