ឆ្នាំ១៩៨៤ លោក វៀង វ៉ាន់ថុល បានរៀបការជាមួយលោកស្រី ធ្លក ស៊ឹម និងទទួលបានកូនប្រុសមួយគឺលោក យ៉ឹម សុផល្លី។
ឆ្នាំ១៩៨៧ លោក វៀង វ៉ាន់ថុង ត្រូវចេញទៅបំពេញការងារនៅខេត្តកំពង់ចាម និងបានឲ្យទាហានមកយកភរិយា និងកូនប្រុសទៅរស់នៅខេត្តកំពង់ចាម ប៉ុន្តែត្រូវលោកស្រី ធ្លក ស៊ីម ជាភរិយាបដិសេធន៍។ ក្រោយមក លោក វៀង វ៉ាន់ថុង បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅប្រទេសវៀតណាមវិញ។ ចាប់តាំងពីពេលនោះមកលោក យ៉ឹម សុផល្លីបានបែកពីលោកឪពុកឈ្មោះ វៀង វ៉ាន់ថុង រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក វៀង វ៉ាន់ថុង ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៨៧។ ប្រសិនបើ លោក វៀង វ៉ាន់ថុង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្មឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕