ករណី​លេខ ១៦០ ​លោក សិន ផាត់ ស្វែងរក ម្ដាយ ឈ្មោះ​វណ្ណី និង ប្អូនស្រី​ឈ្មោះ ម៉ៅ មួយលី

ឆ្នាំ១៩៧៣ លោក​ សិន ផាត់ បាន​ទៅ​រស់​នៅ​ពេជ្រនិល​ និង​ធ្វើ​ជា​ទាហាន​ជាមួយ​​លោក​ឪពុក។ ចំណែក​ប្អូន​ស្រី​ទី​២​ឈ្មោះ សិន សាវិន នៅ​បន្ត​រស់នៅ​​ជាមួយ​លោក​យាយ​នៅ​ស្រុក​កំណើត​​​។

ឆ្នាំ១៩៧៥ លោក​ឪពុក​​បាន​រៀបការ​ជាមួយ​ម្ដាយ​ក្រោយ​ឈ្មោះ វណ្ណី និង​មាន​កូនស្រី​ម្នាក់​ឈ្មោះ ម៉ៅ មួយលី។ ​ក្រោយ​មក​ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​លោក​​ទៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ។ រស់​នៅ​បាន​៣ខែ ​ប៉ុលពត បាន​យក​​លោក​ឪពុក​​ទៅ​សម្លាប់​ ដោយសារ​គាត់​ជា​ទាហាន​លន់នល់។ ចំណែក​លោក ស៊ិន ផាត់ បាន​ទៅ​​រស់នៅ​ជាមួយ​​អ្នក​​ម្ដាយ​ក្រោយ​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​ធ្វើជា​កង​ចល័ត។

ឆ្នាំ១៩៧៩ ទាហាន​រំដោះ​បាន​បញ្ជូន​លោក​ សិន ផាត់​មក​រៀន​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។ ចំណែក​​អ្នក​ម្ដាយ​ និង​ប្អូន​ស្រី​ ម៉ៅ មួយលី​​ បាន​ចេញ​មក​​រស់នៅ​ខាងលិច​វត្ត ម្រុំ ភូមិ​ផ្សារ​រង្វង់​មូល ខេត្ត​កំពង់ស្ពឺ ។

ឆ្នាំ១៩៨០ លោក សិន ផាត់ បាន​ចូល​ធ្វើ​​ជា​គ្រូបង្រៀន​ និង​បាន​ចូល​ទៅ​សួរ​សុខទុក្ខ​ម្ដាយ​ក្រោយ បាន​ជាច្រើន​ដង។ ឆ្នាំ១៩៨១ លោក សិន ផាត់ បាន​ទៅ​រក​ម្ដាយ​ក្រោយ​ដើម្បី​សួរ​សុខទុក្ខ​ តែ​ត្រូវ​អ្នក​ជិត​ខាង​ប្រាប់​ថា​​មាន​ស្រី​ម្នាក់​ឈ្មោះ គង បាន​យក​អ្នក​ម្ដាយ​ក្រោយ និង​ប្អូន​ស្រី ម៉ៅ មួយលី​​​ទៅ​រស់​នៅ​ខេត្ត​កំពង់ចាម​វិញ។ តាំង​ពី​ពេល​នោះ​មក​លោក សិន ផាត់ បាន​បាត់​ដំណឹង​ពី​ម្ដាយ​ក្រោយ​ឈ្មោះ​ វណ្ណី និង​ប្អូនស្រី​ឈ្មោះ ម៉ៅ មួយលី រហូត​មក​ដល់​សព្វថ្ងៃ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី វណ្ណី និង​លោកស្រី ម៉ៅ មួយលី ដែល​បាន​បាត់​ដំណឹង​​ក្នុង​ឆ្នាំ​១៩៨១ ប្រសិន​បើ​​​ លោកស្រី វណ្ណី និង​លោកស្រី ម៉ៅ មួយលី បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ​ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៦៩
ម្សិលមិញ ៣១៥
សរុប ៣៥០៦៥៣