ករណី​លេខ ១៦៩ លោកស្រី សៀវ សៀង ស្វែង​រក​ប្អូន​ជី​ដូន​មួយ

ឆ្នាំ​១៩៧០ លោកស្រី សៀវ សៀង រស់នៅ​ជាមួយ​គ្រួសារ​របស់​លោក ម៉េង គៀត និង​លោកស្រី សេង នៅ​ក្បែរ​រោង​កុន​ម្កុជពេជ្រ ទីក្រុង​ភ្នំពេញ ។

ឆ្នាំ១៩៧២ លោកស្រី សៀវ សៀង បាន​រៀប​ការ​ជា​មួយ​ស្វាមី​ឈ្មោះ តាំង គីម បាន​ចាកចេញ​ពី​គ្រួសារ​លោក ម៉េង គៀត និង​បាន​ទៅ​រស់​នៅ​ក្បែរ​​ផែ​លេខ១ ជិត​ផ្សារ​ចាស់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។ ​លោកស្រី សៀវ សៀង និង​លោក តាំង គីម ឧស្សាហ៍​​ទៅ​លេង​និង​ក្រុម​គ្រួសារ​លោក ម៉េង គៀត ណាស់។

ឆ្នាំ១៩៧៥ គ្រួសារ​លោកស្រី សៀវ សៀង ត្រូវ​បាន​ ប៉ុលពត ជម្លៀស​ទៅ​រស់​នៅ​ខេត្ត​កំពង់ចាម។ ចាប់តាំង​ពី​ពេល​នោះ​មក​ លោកស្រី សៀវ សៀង បាន​បែក​ពី​ប្អូន​ជីដូន​មួយ​ ម៉ីម៉ី ហៅ ហ៊ុយ គូ រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ម៉ី ម៉ី ហៅ ហ៊ុយ គូដែល​បាន​បែកគ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​ លោកស្រី ម៉ី ម៉ី ហៅ ហ៊ុយ គូ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៩១
ម្សិលមិញ ៣១៥
សរុប ៣៥០៦៧៥