មុនឆ្នាំ១៩៧៥ លោកស្រី នូវ ស្រីម៉ៅ មានអាយុត្រឹមតែ ៣ ទៅ៤ឆ្នាំប៉ុណ្ណោះ ដែលរស់នៅជួបជុំគ្នា នៅទីក្រុងភ្នំពេញ ដែលមានលោកឪពុកម្ដាយ បងប្អូនទាំងប្រាំនាក់ និងមានអ្នកនៅជាមួយឈ្មោះ សៅ ហម និង សុខ ហេង។
ឆ្នាំ១៩៧៥ ប៉ុលពតបានជម្លៀសក្រុមគ្រួសារលោកស្រីទៅដល់វត្តទឹកថ្លា និងស្នាក់នៅទីនោះ។ ស្នាក់នៅបានកន្លះខែ លោក នូវ សុខុម ដែលជាឪពុកលោកស្រី នូវ ស្រីម៉ៅ បានឲ្យកូនស្រី ២នាក់ មានឈ្មោះ នូវ ស្រីហួច ដែលមានអាយុប្រហែលជា ៣-៤ឆ្នាំ ហើយកូនម្នាក់ទៀតជាកូនពៅឈ្មោះ នូវ ស្រីម៉ៅ ឲ្យទៅនៅជាមួយអ្នកដែលរស់នៅជាមួយលោក គឺ លោកស្រី សុខ ហេង និងលោក សៅ ហម ។ នៅពេលធ្វើដំណើរដល់ខ្លោងទ្វារវត្តទឹកថ្លាស្រាប់តែកូនស្រីឈ្មោះ ស្រីហួច បានរត់ត្រលប់ទៅរកឪពុកម្ដាយវិញ។ ចាប់តាំងពីពេលនោះលោកស្រី នូវ ស្រីម៉ៅ បានបាត់ដំណឹងឪពុកម្ដាយ និងបងប្អូន រហូតមកដល់បច្ចុប្បន្ននេះ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកក្រុមគ្រួសាររបស់លោកស្រី នូវ ស្រីម៉ៅ ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោកឪពុកម្ដាយ បងប្អូន របស់លោកស្រី នូវ ស្រីម៉ៅ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕