ករណី​លេខ ១៧៦ លោក ហៀប ឡោ ហៅ​ហៀប សុន ស្វែង​រក​ភរិយា និង​កូន​ៗ

ឆ្នាំ១៩៧១ លោក ហៀប សុន បាន​ចូល​ធ្វើ​ជា​ទាហាន​នៅ​ស្រុក ជីក្រែង ខេត្ត​សៀមរាប ហើយ​បាន​ប្ដូរ​ឈ្មោះ​ពី ហៀប សុន ទៅ​ជា​ឈ្មោះ ហៀប ឡោ វិញ។ ​លោកស្រី សោម ណាគ្រី និង​កូន​បាន​ទៅ​​រស់​នៅ​ជា​មួយ​ប្ដី​នៅ​ភូមិ​ច្របក់ធំ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​មួយ​លោក​អ៊ុំ បាត និង​លោក​អ៊ុំ ផៃ។

ឆ្នាំ១៩៧៥ លោក ហៀប ឡោ ហៅ​ហៀប សុន បាន​យក​ប្រពន្ធ និង​កូន ទៅ​រស់​នៅ​ខេត្ត​ព្រះសីហនុ​ ហើយ​នៅ​ទីនោះ​លោក ហៀប ឡោ ហៅ ហៀប សុន បាន​ធ្វើ​ជា​កម្មករ​លើក​ឥវ៉ាន់​ពី​លើ​ទូក​ឲ្យ​គេ​និង​ធ្វើ​ជា​ទាហាន​ផង​ដែរ។

ឆ្នាំ១៩៧៩ ក្រុម​គ្រួសារ​លោក ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់នៅ​លើ​កោះ​ស្យាង ហៅ កោះ​ស្លា ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កោះកុង។ ក្រោយ​មក​លោក ហៀប ឡោ ហៅ​ហៀប សុន ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ការពារ​ទឹក​ដី​នៅ​គ្រប់កន្លែង​ទាំង​អស់។ ចាប់តាំង​ពី​ពេល​នោះ​មក លោក ហៀប ឡោ ហៅ ហៀប សុន បាន​បែក​ពី​ប្រពន្ធ និង​កូន​ទាំងពីរ​រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​លោកស្រី សោម ណាគ្រី និង​កូន​ពីរ​នាក់​ ដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​​ លោកស្រី សោម ណាគ្រី និង​កូន​ពីរ​នាក់​ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៤៦
ម្សិលមិញ ៣១៥
សរុប ៣៥០៥៣០