ឆ្នាំ១៩៧៣ ក្រុមគ្រួសារលោក សៀង សុខុម រស់នៅក្នុងខេត្តកំពង់ចាម។ ក្រោយមកគ្រួសារលោក សៀង សុខុម បានផ្លាស់មករស់នៅខេត្តព្រៃវែង វិញ។ រស់នៅបានមួយរយៈ លោក សៀង សុខុម ប្អូនស្រី សៀង ភឿន និងអ្នកម្ដាយ កន ក៏បានមករស់នៅខេត្តកំពង់ចាមវិញ ហើយទុកតែឪពុកនិងកូនម្នាក់នៅខេត្តព្រៃវែង ។
ឆ្នាំ១៩៧៥ លោក សៀង សុខុម មានមុខរបរជាអ្នកបើករថយន្តដឹកជញ្ជូនទំនិញ កម្ពុជា-វៀតណាម។
ឆ្នាំ១៩៧៦ លោក សៀង សុខុម ធ្វើជាទាហាននៅប្រទេសវៀតណាម ។ ក្រោយមកលោក សៀង សុខុម បានមកដល់ស្រុកអូររាំងឪ ខេត្តកំពង់ចាម បានជួបម្ដាយនិងប្អូនស្រីលោកវិញ។ រស់នៅបានប្រហែល៦ខែ លោកក៏បានចេញទៅធ្វើការនៅក្នុងក្រសួងការបរទេសនៅភ្នំពេញ។ ចាប់តាំងពីពេលនោះមកលោក សៀង សុខុម មិនដែលបានដឹងដំណឹងក្រុមគ្រួសាររបស់លោកទេ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី សៀង ភឿន ដែលបានបាត់ដំណឹងក្នុងឆ្នាំ១៩៧៦។ ប្រសិនបើ លោកស្រី សៀង ភឿន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕