ក្មេងស្រីម្នាក់ឈ្មោះ យស ស្រីនាថ កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩៩ ត្រូវជាកូនបង្កើតរបស់លោក ជ័យ សារុន និង ម្ដាយឈ្មោះ ឆឹង រដ្ឋា។ ស្រី នាថ មានបងប្អូនចំនួន៥នាក់ ប្រុស២ ស្រី៣នាក់។ បងប្រុសទី១ ឈ្មោះ យស មករា បងប្រុសទី២ឈ្មោះ យស តុលា បងស្រីទី៣ យស នីតា ទី៤ឈ្មោះ យស ស្រី នាថ ប្អូនស្រីទី៥ឈ្មោះ យស នីតា ។ ស្រី នាថ ជាសិស្សរៀននៅសាលាបឋមសិក្សាបឹងត្របែក ថ្នាក់ទី៥”គ” បានចាកចេញពីផ្ទះកាលពីវេលា ៧ យប់ ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១០ នៅភូមិទី៥ សង្កាត់ផ្សារដើម ស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្មវិធីមនុស្សធម៌ « នេះមិនមែនជាសុបិន » ផ្ដល់សេវាកម្មឥតគិតថ្លៃជូនប្រជាជនកម្ពុជា ក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នានៅក្នុងសម័យសង្គ្រាម ឬក្រោយសម័យសង្គ្រាម ដោយសារមូលហេតុផ្សេងៗជាច្រើនទៀត ក្រោយសម័យសង្គ្រាម។ លោកអ្នកអាចទាក់ទងមកក្រុមការងារយើងខ្ញុំតាមរយៈលេខ ០៩៧៥ ០៩៧ ០៩៧ ឬអាចមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។