មុនឆ្នាំ១៩៧៥ លោក ទុយ វឿន ប្រកបរបរជាអ្នកបើកបររថយន្តឈ្នួល។ លោក ទុយ វឿន បាននាំលោក វឿន វុធ ទៅនៅជាមួយគ្រួសារលោកស្រី ម៉ៅ សារួន ដែលរស់នៅស្រុកបាណន់ ខេត្តបាត់ដំបង។ កូនប្រុសរបស់លោកឈ្មោះ វឿន វុធ ទើប តែចេះដើរ ហើយលោកស្រី ឆេង រិន ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា។
នៅឆ្នាំ១៩៧៥ ឪពុក បងប្រុស និងលោក ទុយ វឿន ត្រូវបានពួក ប៉ុល ពត ឲ្យទៅរែកដីជីកប្រឡាយលើកទំនប់ ។លោកស្រី ម៉ៅ សារួន ចូលក្នុងកងកុមារជាមួយប្អូនៗ ចំណែកឯម្ដាយនៅផ្ទះមើលថែរក្សាកូននិងលោក វឿន វុធ ព្រោះលោកស្រី ឆេង រិន មានកូនតូចមិនអាចទៅធ្វើការធ្ងន់បាន។
នៅឆ្នាំ១៩៧៦ លោក ទុយ វឿន ត្រូវបានពួក ប៉ុលពត បានរៀបការឲ្យពេលនោះលោក ទុយ វឿន ទៅធ្វើការយូរបានមករកជួបលោក វឿន វុធ ម្ដង។ ចាប់តាំងពីពេលនោះមក បានបាត់ដំណឹងប្អូនជីដូនមួយឈ្មោះ ទុយ វឿន រហូតមក។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ទុយ វឿន ដែលបានបាត់ដំណឹងក្នុងឆ្នាំ១៩៧៦។ ប្រសិនបើ លោក ទុយ វឿន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕