មុនឆ្នាំ១៩៧៥ គ្រួសាររបស់លោក ផាន់ ផន រស់នៅខេត្តកំពង់ចាម។ ឪពុកម្ដាយលោកប្រកបរបរធ្វើស្រែចម្ការ។
ឆ្នាំ១៩៧៥ ប្អូនស្រីលោក ផាន់ ផន ឈ្មោះ ផាន់ សយ មានជំងឺជាទម្ងន់ដោយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកស្ទឹងត្រង់។ ក្រោយមកពួកប៉ុលពតបានបញ្ជូនលោកស្រី ផាន់ សយ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទីរួមខេត្តកំពង់ចាមវិញ។ ចាប់តាំងពីពេលនោះមកក៏មិនបានឮដំណឹងរបស់លោកស្រី ផាន់ សយ រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ផាន់ សយ ដែលបានបាត់ដំណឹងក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោកស្រី ផាន់ សយ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕