ករណី​លេខ ១៥៨ លោក ប៊ូ ម៉ី ស្វែង​រក​ប្អូនប្រុស​ស្រី​បង្កើត

ឆ្នាំ១៩៩១ លោក ប៊ូ ម៉ី និង​ឪពុក​ឈ្មោះ មឿន បាន​ផ្លាស់​ពី​ជុំ​រុំ មក​រស់​នៅ​ខេត្ត​បាត់ដំបង​វិញ ចំណែក​ឯ​លោកស្រី ខា និង​កូន​ៗ​ក្រោយ​របស់​គាត់​បាន​ផ្លាស់​ទៅ​រស់​នៅ​ខេត្ត​សៀមរាប​វិញ ដែល​ជា​ទី​កន្លែង​កំណើត​របស់​គាត់។ ចាប់តាំង​ពី​ពេល​នោះ​មក​លោក ប៊ូ ម៉ី បាន​បែក​ពី​ប្អូន​ៗ​ទាំងបួន​​រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​លោក ភី លោកស្រី ទូច និង​ប្អូន​ពីរ​នាក់​ទៀត​ មិន​បាន​ចាំ​ឈ្មោះ ដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​១៩៩១ ប្រសិន​បើ​​​ លោក ភី លោកស្រី ទូច និង​ប្អូន​ពីរ​នាក់​ទៀត បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣២២
ម្សិលមិញ ៣១៥
សរុប ៣៥០៧០៦