ករណី​លេខ ១៩៣ លោក ឃឹម ឈន ស្វែង​រក​ប្អូនប្រុស​ស្រី​បង្កើត

នៅ​ឆ្នាំ១៩៧៣ ​គ្រួសារ​លោក ឃឹម ឈន រស់នៅ​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល ​លោក ឃឹម ឈុំ ជា​ឪពុក និង​លោក ឃឹម ឈុន ដែល​ជា​បងប្រុស​បាន​ស្លាប់​ដោយ​សារ​លោក​ទាំងពីរ​ធ្វើ​ជា​ទាហាន។

ឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​លោក​ត្រូវ​បាន​ពួក​ប៉ុលពត ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

នៅ​ឆ្នាំ១៩៧៧ ​ម្ដាយ​និង​ប្អូនប្រុស បាន​ស្លាប់​ដែរ​ដោយសារ​ជំងឺ​ហើម​។​លោក ឃឹម ឈន បាន​ធ្វើ​ជា​អ្នក​មើល​ថែទាំ​ក្មេង​ៗ​នៅ​កុមារ​កំព្រា។ លោកស្រី ឃឹម លន និង​លោក ឃឹម ឆែម បាន​នាំគ្នា​ចេញ​ពី​បងប្រុស​ដោយ​មិន​ឲ្យ​លោក ឃឹម ឈន ដឹង​ទេ។ ចាប់តាំង​ពី​ពេលនោះ​មក​លោក ឃឹម ឈន បាន​បាត់​ពី​ប្អូនស្រី ឃឹម លន និង​ប្អូនប្រុស​ ឃឹម ឆែម រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ឃឹម លន និង​លោក ឃឹម ឆែម ដែល​បាន​បែកគ្នា​ក្នុង​ឆ្នាំ​១៩៧៧ ប្រសិន​បើ​​​ លោកស្រី ឃឹម លន និង​លោក ឃឹម ឆែម បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣១៥
ម្សិលមិញ ៣១៥
សរុប ៣៥០៦៩៩